Monday, April 29, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍វិញហើយប្រកបដោយសុវត្ថិភាព

នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ ជាលទ្ធផលនៃការអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព ដោយក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបផងនោះ ជាពិសេសកម្ពុជានឹងទទួលបាននូវការវិនិយោគថ្មីៗបន្ថែមទៀតពីមិត្តចិននាពេលខាងមុខនេះ ដែលនេះគឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់កម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...