Monday, October 9, 2017

ទ្រង់ស៊ីសុវត្ថិ សិរី មតៈ ៖ សហរដ្ឋអាមេរិក​​គឺជាមេក្លោង​មួយ​​នៅពីក្រោយ​ការ​បង្កាត់​ភ្លើង​សង្គ្រាម​ឱ្យ​ឆាប​ក្ដៅរោលរាល​​នៅឥណ្ឌូចិន

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៧ បានបែកធ្លាយសារលិខិតមួយរបស់ទ្រង់ស៊ីសុវត្ថិ សិរីមតៈ ដែលបានផ្ញើទៅកាន់សហរដ្ឋអាមេរិកដែលជាមហាមិត្តរបស់ទ្រង់កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ១៩៧៥ ស្ដីពីការបដិសេធមិនទៅរស់នៅសហរដ្ឋអាមេរិក ហើយត្រង់បានបន្ថែមទៀតថា អាមេរិក គឺជាមេក្លោងមួយនៅពីក្រោយការបង្កាត់ភ្លើងសង្គ្រាមឲ្យមានការឆាបឆេះក្ដៅរោលរាលនៅឧបទ្វីបឥណ្ឌូចិន ។

 លិខិតដែលបានផ្ញើទៅសហរដ្ឋអាមេរិករបស់ទ្រង់ ស៊ីសុវត្ថិ សិរីមតៈ បានសរសេរជាភាសាអង់គ្លេស តែត្រូវបានគេយកមកបកប្រែជាភាសាខ្មែរបង្ហោះពេញបណ្ដាញសង្គម facebook ព្រោះវាជាសារមួយសម្រាប់ដាស់តឿនកូនខ្មែរគ្រប់រូបឲ្យបានយល់ដឹងពីល្បិចកលពិសពុលរបស់មហាអំណាចមួយនេះ ហើយក៏ជាសារមួយសម្រាប់ឲ្យពលរដ្ឋខ្មែរគ្រប់រូបបានដឹងថា គ្មានបរទេសណាស្រលាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ ។
ខ្លឹមសារទាំងស្រុងនៅក្នុងលិខិតនោះបានសរសេរយ៉ាងដូច្នេះថា ៖ " សូមគោរព​ជូន លោកប្រធានា​ធិបតី និង មិត្តសម្លាញ់ ខ្ញុំសូម​សម្ដែងនូវ​ភក្ដីភាព​អរគុណចំពោះ​សារលិខិត​របស់អ្នក និង ការ​ផ្ដល់នូវ​មធ្យោបាយ​ដល់ខ្ញុំដើម្បី​បានរស់នៅ​ក្នុងភាពមានសេរីភាព ។ ខ្ញុំពិត​ជាមានការ​សោកស្ដាយ​ជាខ្លាំង ខ្ញុំមិន​អាចចាក​ចេញពីមាតុភូមិ​របស់ខ្ញុំក្នុងនាម​ជាមេដឹកនាំ អ្នកនយោបាយ​ដ៏កំសាក​ម្នាក់បានឡើយ ។ សម្រាប់អ្នក ក្នុងភាពជាប្រទេសមហាអំណាច ខ្ញុំស្ទើរតែ​មិនដែ​លនឹកស្មាន​ដល់ទាល់​តែសោះថា៖ អ្នកបាន​​សម្រេច​ចិត្ត​ចាក​ចោល​ពួក​យើង ទុកឱ្យ​ពួកយើង​រស់រងទុក្ខ​​នៅក្នុង​ភ្នក់​​ភ្លើងសង្គ្រាម​​ដែលនឹង​ជិត​មក​ដល់​នេះ ដែល​បាន​​សម្រេច​យក​សេរីភាព​​តាមស្នាម​គំនូស​របស់​អ្នក ។


អ្នកបាន​​ច្រាន​ចោល មិនគោរព​​តាមការ​​សន្យារបស់​​អ្នកដែល​ថានឹង​ការពា​រពួកយើង ហើយខណៈ​នេះពួក​យើងគ្មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ឯណាដើម្បី​បន្តដំណើរ​ទៀតឡើយ ។ អ្នក​បានចាក​ចោល​ពួកយើង ខ្ញុំសូម​ជូនពរអ្នក និងប្រទេស​របស់អ្នក សង្ឃឹមថា​ពួកអ្នក​នឹងអា​ចរស់នៅ​ក្នុង​សុភមង្គល​ក្រោម​ដំបូលមេឃា​នេះទៅចុះ ។ ប៉ុន្តែ​ខ្ញុំសូមផ្ដាំ​អ្នកទៅ​វិញថា បើទោះបីជា​ខ្ញុំត្រូវ​ស្លាប់​នៅទី​នេះ ក្នុងមាតុភូមិ​ដែល​ខ្ញុំស្រឡាញ់ វាពិ​តជាអកុសល​ខ្លាំងណាស់ ព្រោះ​វាជាច្បាប់​ធម្មជាតិថា មនុស្ស​រាល់រូប​នរណាៗកើត​មកហើយ​ក៏គង់​នឹងត្រូវស្លាប់ចាក​ចោលរូបកាយ​នេះនៅថ្ងៃណា​មួយមិនខាន ។ ជាចុង​ក្រោយ ខ្ញុំ ទ្រង់សិរី មតៈ ពិតជា​មានការ​សោកស្ដាយ​ខ្លាំងណាស់ ដែល​សម្រេចចិត្ត​ទៅជឿជាក់​ដើរលើ​គំនូស មនោគមន៍វិជ្ជាប្លុកសេរី របស់អ្នក  អាមេរិក " ។
នេះជាសារ​លិខិតមួយ​ច្បាប់ដែ​ល​សរសេរផ្ទាល់​​ដោយទ្រង់ស៊ីសុវត្ថិ សិរី មតៈ ដែលកូន​​ខ្មែរជំនាន់​​ក្រោយ​គ្រប់ៗ​រូប​ត្រូវចងចាំ​​ជានិច្ចថា សហរដ្ឋអាមេរិក​​គឺជាមេក្លោង​មួយ​​នៅពីក្រោយ​ការ​បង្កាត់​ភ្លើង​សង្គ្រាម​ឱ្យ​ឆាប​ក្ដៅរោលរាល​​នៅឥណ្ឌូចិន រហូត​ដល់​នាំឱ្យ​មាន​ការ​ធ្វើរដ្ឋ​ប្រហារទ​ម្លាក់​​សម្ដេច សីហនុ ជម្រុញ​​ស្ថានភាពភ្លើង​​សង្គ្រាម​​ឱ្យកាន់​​តែអាក្រក់​​រហូតដល់​​មានការ​​បង្កើតឱ្យ​មាន​កម្លាំងខ្មែរ​​ក្រហម ដែល​ងើប​ចេញ​​ពីប្រជាជនខ្មែ​រមួយ​ក្រុមតូច​ ​ដែលមាន​ទស្សនៈ​ទេ​រទៅ​រកលទ្ធិសង្គម​​និយម សហរដ្ឋអា​មេរិក ពួកគេ​​គឺជាអ្នក​រុកកួន​​សុខ​ដុមរមនា និងត​ម្លៃនៃ​សន្តិភាព​របស់ប្រជនជនខ្មែរ និង​បំផ្លាញ​ឯករាជ្យភាព និងអព្យាក្រឹតភាពរបស់ខ្មែរ... ៕

 អត្ថបទ ៖ ចៅព្រហ្ម



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...