Wednesday, November 17, 2021

TOP NEWS: សេចក្តីបំភ្លឺតាមរយៈសេចក្តីថ្លែងការណ៍របស់មេធាវីរាជរដ្ឋាភិបាល ចំពោះវិធានការអនុវត្តសាលក្រមសាលដីកាលើទ្រព្យសម្បត្តិរបស់ទណ្ឌិត សម រង្ស៉ី (Video inside)

(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា សេចក្តីបំភ្លឺតាមរយៈសេចក្តីថ្លែងការណ៍របស់មេធាវីរាជរដ្ឋាភិបាល ចំពោះវិធានការអនុវត្តសាលក្រមសាលដីកាលើទ្រព្យសម្បត្តិរបស់ទណ្ឌិត សម រង្ស៉ី។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីថ្លែងការណ៍របស់មេធាវីរាជរដ្ឋាភិបាលបានអះអាងថា «កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តិល្មើសច្បាប់»។ ជនដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។ ការអនុវត្តទោសទណ្ឌតាមសេចក្តីសម្រេចរបស់តុលាការ ដែលបានឆ្លងកាត់ដំណើរការនីតិវិធីតាមផ្លូវច្បាប់ និងក្លាយជាសេចក្តីសម្រេចស្ថាពររួចហើយនោះ ជានិយាមអនុវត្តទូទៅ និងជាប្រក្រតី នៅគ្រប់បណ្តាប្រទេសដែលប្រកាន់យកនីតិរដ្ឋ។ នៅពេលដែលបុគ្គលណាម្នាក់ ប្រព្រឹត្តអំពើដែលជាបទល្មើសព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែងនូវទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ជាអាទិ៍ ដែលជាលទ្ធផលនៃបណ្តឹងអាជ្ញា និងទណ្ឌកម្មសំណងផ្នែករដ្ឋប្បវេណី ដែលជាលទ្ធផលនៃបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះ ដែលបណ្តាលមកពីអំពើល្មើសនោះ។ ប្រសិនបើពិរុទ្ធជន មិនអនុវត្តសងសំណងជួសជុលការខូចខាត ដល់ដើមបណ្តឹងដោយស្ម័គ្រចិត្តទេ ដើមបណ្តឹងមានសិទ្ធិសុំឱ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសងសំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមានអានុភាពអនុវត្តដោយបង្ខំបើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តទោសព្រហ្មទណ្ឌលើបុគ្គលនោះក្តី។ បុគ្គលឈ្មោះ សម រង្ស៊ី និង ជូឡុង សូមួរ៉ា បានប្រព្រឹត្តអំពើដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបញ្ញត្តិថា ជាបទល្មើស។ នីតិវិធីរបស់តុលាការ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ រហូតចប់សព្វគ្រប់តាមច្បាប់ជាធរមាន ហើយបុគ្គលនេះត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពចំពោះការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តាមរយៈសេចក្តីសម្រេចរបស់តុលាការ ដែលបានក្លាយជាស្ថាពរ បិទផ្លូវតវ៉ា និងមានអានុភាពអនុវត្ត ដែលជាលទ្ធផលបានកំណត់ផ្ដន្ទាទោសជនល្មើសនេះពីបទព្រហ្មទណ្ឌ និងកំណត់ផ្តល់សំណងរដ្ឋប្បវេណី ជូនដើមបណ្តឹងជាជនរងគ្រោះ។ បច្ចុប្បន្នបុគ្គលបំពានច្បាប់ឈ្មោះ សម រង្ស៊ី និង ជូឡុង សូមួរ៉ា ត្រូវប្រឈមនឹងអំណាចសាលក្រម សាលដីកា ដែលចូលជាស្ថាពរជាបន្តបន្ទាប់ទៀត ព្រមទាំងបណ្តឹងសុំអនុវត្តដោយបង្ខំជាបន្តបន្ទាប់ទៀតផងដែរ៕ ខាងក្រោមជាសេចក្តីថ្លែងការណ៍របស់លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...