Monday, November 8, 2021

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើការងារ៣ចំណុចដល់ក្រសួងរៀបចំដែនដី ត្រូវបន្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើការងារ ៣ចំណុចទាក់ទងនឹងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ការសម្របសម្រួលបញ្ហាដីធ្លី រួមទាំងបញ្ហាដីសម្បទានសង្គមកិច្ច ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើយ៉ាងដូចនេះនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា ដែលមានតម្លៃជាង២៨លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើការងារចំនួន៣ចំណុចយ៉ាងដូច្នេះ៖ ទី១៖ បន្តការខិតខំដោះស្រាយចេញបណ្ណកម្មសិទ្ធឱ្យប្រជាពលរដ្ឋបន្តទៅទៀត, ទី២៖ ខិតខំដោះស្រាយ ជម្លោះដីធ្លីដែលនៅសេសសល់ឫកើតមាន ដោយធ្វើការខិតខំសម្របសម្រួលក្រៅប្រព័ន្ធតុលាការ អាហ្នឹងដោះឆាប់ចេញ ឱ្យតែចូលដល់តុលាការ វាមានឈ្នះមានចាញ់ បើដោះក្រៅប្រព័ន្ធតុលាការគឺអត់អីទេ [...] ទី៣៖ ខិតខំដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ច ការដោះស្រាយបញ្ហាដីសង្គមកិច្ចឱ្យអ្នកដែលខ្វះដីធ្លី គឺជាកិច្ចការ អាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពដែលត្រូវធ្វើ យើងបានធ្វើផ្ទះសំបែងបានស្អីៗឱ្យគាត់ ឥលូវដីធ្លីរបស់យើងមួយចំនួនត្រូវតែរៀបចំដើម្បីជូនសម្រាប់អ្នកខ្វះដី»។ សូមជម្រាបថា បើតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងវិស័យដីធ្លី រួមាន ក្រសួងសម្រេចចេញបណ្ណកម្មសិទ្ធិបាន ៦.៣លានបណ្ណ ស្មើនឹង ៩០.០៣% នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី បន្តខិតខំចុះបញ្ជីដីធ្លីឱ្យបាន១០០% នៅឆ្នាំ២០២៣ ធានានូវសុវត្តិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ដើម្បីពង្រឹងការងារវាស់វែងក្រសួងបានបង្កើតស្ថានីយវាស់វែង អចិន្ត្រៃយ៍ចំនួន៦០ស្ថានីយ នៅរាជធានី ខេត្តទាំង២៥។ ក្រសួងក្រសួងរៀបចំដែនដី បានខិតខំដោះស្រាយវិវាទដីធ្លីគ្រប់រូបភាពបានសរុប ១០,៦៣៤ករណី កំពុងដោះស្រាយ ៣,១៤៨ករណី។ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កំពុងបន្តដោះស្រាយវិវាទនៅខេត្តកោះកុង ដែលនឹងឈានដល់ការស្រះស្រលបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...