Monday, September 24, 2018

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៣០៩ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្លក្រាម

សៀមរាប៖ វិញ្ញាបនបត្រសម្លាល់ម្ចាស់អចលនវត្ថុ ចំនួន១ពាន់៣០៩ប័ណ្ណ ត្រូវបានធ្វើការប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរក្រុង សង្កាត់ និង ប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់ នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨នេះ ។ តាមសេចក្តីរាយការណ៍ របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានឲ្យ ដឹងពីលទ្ធផលនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅភូមបន្ទាយចាស់ មាន១ពាន់៥៧២ក្បាលដី បានចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៣០៩ប័ណ្ណ ក្នុងនោះដែរ ក្បាលដីលស់ពុំអាចចេញប័ណ្ណបានដោយជាប់បណ្តឹងតវ៉ា ដោយគ្មានទិន្នន័យ ទំនាស់ព្រំ និងពាក់ព័ន្ធបុរាណដ្ឋាន កាត់ផ្លូវអស់ និងបណ្តឹងទប់ស្កាត់ផងដែរ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះដែរ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំង ឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសតាមច្បាប់ ក្នុងភូមិបន្ទាយចាស់ របស់សង្កាត់ស្លក្រាម ក្រុង សៀមរាប គឺត្រូវបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ តែចំពោះក្បាលដីណា ដែលមិនបានបំពេញនូវលក្ខខ័ណ្ឌគ្រប់គ្រាន់តាមនីតិវិធី និងការចូលរួមចំណែករបស់បងប្អូន ក្នុងការរៀបចំកែលម្អសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ដើមី្បការបញ្ជៀសបាននូវការកកស្ទះចរាចរណ៍ ឱ្យសមស្របជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងទាក់ទាញបានការវិនិយោគ និងមានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា រាល់ក្បាលដីដែលមានការពាក់ព័ន្ធ នឹងតំបន់បុរាណដ្ឋាន អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការចុះត្រួតពិនិត្យសិក្សាជាក់ស្តែង ក្នុងការផ្ទៀងផ្ទាត់ដើមី្បរកនូវដំណោះស្រាយជាបន្តជូនប្រជាពលរដ្ឋ។ លោក ក៏បានលើកផងដែរថា ដោយខេត្តសៀមរាបជាតំបន់ទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់លើការកែលម្អនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងក្នុងការឆ្លើយតបនូវតម្រូវការចាំបាច់របស់ក្រុងប្រវត្តិសាស្ត្រមួយនេះ អាជ្ញាធរខេត្តបានរៀបចំផែនការអភិវឌ្ឍន៍ច្បាស់ លាស់សម្រាប់រយៈពេលយូរអង្វែង និងប្រកបដោយនិរន្តរភាពខ្ពស់ ។ លោកក៏បានជំរុញដល់មន្ទីរជំនាញ ដើមី្បពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់មួយចំនួន ដែលប៉ះពាល់តំបន់បូរាណដ្ឋាន ក្នុងការកាត់ឆ្វៀលធ្វើកម្មសិទ្ធិជូនបងប្អូនឲ្យបានឆាប់រហ័ស។ ក្នុងនោះដែរលោក ក៏បានសង្កត់ធ្ងន់ចំពោះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានសង់លើដីផ្លូវ ម៉្យាងទៀតបងប្អូនត្រូវរួមសហការគ្នាការពារនូវសម្បត្តិកម្មសិទ្ធិរបស់រដ្ឋ ដើមី្បកុំឱ្យមានជនឆ្លៀតឱកាសរំលោភយកដីទាំងនោះ។ ម៉្យាងទៀត ប័ណ្ណកម្មសិទ្ធដែលបានប្រគល់ជូនបងប្អូននាពេលនេះ បងប្អូននឹងមានសិទ្ធិយកទៅប្រើបាស់ទៅតាមតម្រូវការក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសាររបស់ខ្លួន ។ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទៅបំពេញកាតព្វកិច្ចជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានបង្ហាញអន្តរជាតិឱ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានបន្តគាំទ្រលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ អភិវឌ្ឍន៍ប្រទេសបន្ត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...