Wednesday, January 9, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សន្តិភាពដែលមានរួចហើយ ត្រូវការពារកុំឱ្យបាត់បង់ទៅវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការងារដែលយើងមានរួចហើយ និងអ្វីៗដែលមានរួចមកហើយ សន្តិភាពដែលមានរួចហើយ យើងត្រូវក្តាប់ឱ្យជាប់ ការពារកុំឱ្យបាត់បង់ទៅវិញ ពីព្រោះសង្រ្គាមនឹងបំផ្លាញនូវរាល់សមិទ្ធផល ដែលយើងទាំងអស់គ្នា បាននិងកំពុងខិតខំកសាងឡើងតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកថា កាលពីឆ្នាំ១៩៧០ ដែលពេលនោះយើងអាចចាត់ទុកបានថា ជីដូនជីតា បានប្រឹងប្រែងខ្លាំងណាស់ នៅក្នុងដំណាក់កាលដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទាមទារបានឯករាជ្យហើយ ព្រះអង្គដឹកនាំកសាងប្រទេស ដែលពីពេលនោះកម្ពុជាជាកោះសន្តិភាពមួយ ដែលគ្មានសង្រ្គាម ហើយក៏ជាប្រទេសមួយ ដែលកំពុងរីកចម្រើនលូតលាស់ខាងសេដ្ឋកិច្ច ក៏ប៉ុន្តែត្រូវបានបំផ្លាញតែមួយពព្រិចភ្នែកដោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ លោកនាយករដ្ឋមន្ត្រី បានបន្តថា ទ្រព្យសម្បត្តិដែលបានខិតខំប្រឹងប្រែងស្វែងរក តាំងពីក្រោយទទួលបានឯករាជ្យពីបារាំង រហូតមកដល់សង្រ្គាមឆ្នាំ១៩៧០ ត្រូវបាត់បង់មួយពព្រិចភ្នែក ប្រជាជនត្រូវរត់ចោលដី ដីស្រែចំការរាប់លានហិកតាត្រូវបានបោះបង់ចោល ដោយគ្មានការបង្កបង្កើនផល ដែលរហូតមកដល់ពេលនេះ យើងមិនទាន់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មាននរណាទៅវិនិយោគជាមួយប្រទេសដែលកំពុងមានសង្រ្គាមនោះទេ សូមក្រឡេកមើលទៅក្នុងប្រទេសដែលមានសង្រ្គាម និងក្រឡេកមើលអតីតកាលដ៏ឈឺចាប់របស់យើង ដែលពុំមានប្រទេសណាគេមកជួយយើងឡើយ មានតែរត់ចោលយើងប៉ុណ្ណោះ តួយ៉ាងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គេបានរត់ទៅក្រៅប្រទេសមួយចំនួនហើយ និងនៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ត្រូវចាកចេញពីប្រទេសមួយចំនួនទៀត ទើបនឹងពេលដែលយើងមានសន្តិភាពទើបគេរត់មកវិនិយោគនៅក្នុងប្រទេសរបស់យើង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...