Credit: Cambo Space
(បរទេស)៖ ផលប៉ះពាល់សុខភាពនៃការញ៉ាំអាហារដែលផុតកំណត់ អាចមានផលពិបាកពី “គ្មាន” ទៅ “ធ្ងន់ធ្ងរ” ដោយវាអាស្រ័យលើអាហារដែលអ្នកញ៉ាំ និងពេលដែលញ៉ាំវា។ ជាក់ស្តែង ការញ៉ាំការ៉ុតដែលទុកចោលក្នុងទូរទឹកកកយូរ វាជារឿងធម្មតានឹងមិនបង្កបញ្ហាសុខភាពទេ។ ទោះជាយ៉ាងណាក៏ដោយការញ៉ាំសាច់ជ្រូក ដែលត្រូវបានរក្សាទុកបីសប្តាហ៍ អាចបណ្តាលឱ្យជំងឺក្រពះ ពីស្រាលទៅធ្ងន់ ហើយអាចជាករណីធ្ងន់ធ្ងរ នៃការបណ្តាលឲ្យមានអាការៈពុលអាហារផងដែរ ។
១. ប្រភេទកាលបរិច្ឆេទ៖ កាលបរិច្ឆេទផុតកំណត់ត្រូវបានបែងចែកជា ដំណាក់កាលផ្សេងៗគ្នា ដែលនៅក្នុងនោះរួមមាន កាលបរិច្ឆេទលក់ដោយយោងទៅកាលបរិច្ឆេទ ដែលផលិតផលខូចគុណភាព រសជាតិ ក៏ប៉ុន្តែការទទួលអាហារដែលផុតកំណត់ប្រភេទនេះ មិនបង្កឲ្យខូចសុខភាពនោះឡើយ។ មួយវិញទៀត កាលបរិច្ឆេទប្រើដោយយោងទៅលើកាលបរិច្ឆេទ សុវត្ថិភាពចុងក្រោយមុនពេលវាចាប់ផ្តើមខូច។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថា នៅថ្ងៃបន្ទាប់ផលិតផលនេះពុលនោះទេ។ វាជាសញ្ញាសម្គាល់ ដើម្បីបង្ហាញថា នៅពេលអាហារខូចគុណភាពទាប និងស្ថានភាពគ្រោះថ្នាក់។
២. ការពុលអាហារ៖ ថ្វីបើកាលបរិច្ឆេទផុតកំណត់មួយចំនួន ទាក់ទងនឹងរសជាតិនៃផលិតផល តែក្នុងករណីខ្លះការញ៉ាំអាហារដែលផុតកំណត់ អាចធ្វើឱ្យមានការពុលអាហារផងដែរ។ រោគសញ្ញា និងផលប៉ះពាល់សុខភាពខុសគ្នា អាស្រ័យលើប្រភេទនៃការពុល។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទូទៅ រួមមាន ការរមួលក្រពាប់នៅតំបន់ក្រពះ ក្អួតចង្អោរញឹកញាប់ គ្រុនក្តៅ វិលមុខ ខ្សោះជាតិទឹក និងរាគរូស ជាដើម។ រោគសញ្ញាទាំងនេះ អាចមានរយៈពេលពីរបីម៉ោង, ថ្ងៃ ឬសប្តាហ៍អាស្រ័យលើភាពធ្ងន់ធ្ងរនៃជម្ងឺ។ ម្យ៉ាងវិញទៀត ស្បៀងអាហារមួយចំនួនដែលត្រូវបានរក្សាទុកយូរ អាចបង្កជាមេរោគបាក់តេរីមួយប្រភេទ ដែលត្រូវបានស្គាល់ថា salmonella ឬ listeria ដោយបាក់តេរីប្រភេទនេះអាចបណ្តាលឲ្យអាការៈពុលអាហារ ។
៣. បង្កជាផ្សិត៖ សញ្ញាជាក់ស្តែងមួយនៃម្ហូបអាហារ ដែលបានផុតកំណត់ គឺការលូតលាស់នៃផ្សិត ដែលវាអាចបង្កើតជាសារធាតុពុល។ ជាក់ស្តែងផ្សិត អាចលូតលាស់នៅលើគ្រាប់ផ្លែឈើ បន្លែ ផ្លែប៉ោម ផ្លែទំពាំងបាយជូរ និងប្រភពអាហារផ្សេងទៀត។ មួយវិញទៀតការលូតលាស់នៃផ្សិត អាចបណ្តាលឱ្យ រមាស់ ចង្អោរ វិលមុខ និងជួនកាលឈឺក្បាល នៅពេលដែលយើងទទួលទានវា។
៤. ការពិចារណា៖ ខណៈពេលដែល អ្នកគួរតែថែរក្សាអាហារណាមួយ ដែលហួសកាលបរិច្ឆេទផុតកំណត់របស់វា ជាពិសេសសាច់មាន់ និងប្រភេទអាហារផ្សេងៗទៀត ដោយគួរចងចាំថា កាលបរិច្ឆេទភាគច្រើន គឺជាគោលការណ៍ណែនាំធម្មតា។
មានមនុស្សជាច្រើនការពារក្រុមហ៊ុន ពីពាក្យបណ្តឹងដែលមានសក្តានុពល ប្រសិនបើអ្នកញ៉ាំអាហារមិនល្អ និងឈឺ។ សាស្ត្រាចារ្យអាមេរិក US លោក LaVonna Lewis បាននិយាយនៅក្នុងអត្ថបទ ABC ថា ក្នុងករណីភាគច្រើនអាហារដែលហួសកាលបរិច្ឆេទផុតកំណត់ មិនបង្កគ្រោះថ្នាក់អ្វីឡើយ ទោះបីជាមានការយកចិត្តទុកដាក់បន្ថែមចំពោះអាហារ ដែលមិនទាន់បានផ្តល់ឱ្យស្ត្រីមានផ្ទៃពោះ និងទារកក៏ដោយ៕
0 comments