ក្រចេះ៖ នៅព្រឹកថ្ងៃច័ន្ទទី២៩ ខែមេសា ឆ្នាំ២០១៩ ក្រសួងផែនការ បានផ្សាព្វផ្សាយក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ នៅថ្នាក់មូលដ្ឋានខេត្តក្រចេះ នៅសាលប្រជុំសាលាខេត្តក្រចេះ ក្រោមអធិបតីភាពលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុយកអគ្គនាយកផែនការ លោក ប៉ែន លីណាត អភិបាលរងខេត្ត លោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាល ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ទាំងអស់ក្នុងខេត្ត។
បន្ទាប់ពី លោក ប៉ែន លីណាត មានមតិស្វាគមន៍ និងបញ្ជាក់ពីការអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឲ្យអនុវត្តនៅថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ ២០០២រួចមក លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុយកអគ្គនាយកផែនការ បានមានប្រសាសន៍បន្ថែមថា ឯកសារក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦- ២០៣០នេះ និងរួមចំណែកយ៉ាងពេញលេញ ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ថេង បញ្ញាធន បានបន្តថា គោលដៅទាំងអស់របស់ គ.អ.ច.ក ផ្ដល់ជាការណែនាំផ្នែកគោលនយោបាយ និងមធ្យោបាយសម្រាប់ការតាមដានត្រួតពិនិត្យការអនុវត្ត ដោយលើកកម្ពស់សកម្មភាព និងការធ្វើសម្រេចចិត្តរួមគ្នាជំរុញការសម្រេចទិសដៅអភិវឌ្ឍ ហើយក៏បានបញ្ជាក់យ៉ាងច្បាល់អំពីភាពប្រឈមក្នុងការអនុវត្ត ដូចជាតម្រូវការធនធាននិងហិរញ្ញប្បទានក្នុងស្រុកត្រូវដើរតួនាទីក្នុងការសម្រេចបានសមិទ្ធផល ហើយការសម្រេចបានគោលដៅនានា គឺជាភារកិច្ចរបស់អ្នកមានចំណែកពាន់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាជន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាអស់រយៈពេលជាច្រើន គឺសម្រេបានលទ្ធផលកម្ពុជាបានស្នើរបានស្នើរឡើងនូវ គ.អ.ច.ក ដែលមានគោលដៅចំនួន១៨ ដែលក្នុងនោះ គោលដៅចំនួនទទួលយកពីក្របខណ្ឌសាកល និងបន្ថែមគោលដៅជាតិមួយពាក់ព័ន្ធនិង ការបញ្ចប់ផលប៉ះពាល់អវិជ្ជាមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

0 comments