Wednesday, April 18, 2018

​សីតុណ្ហភាព​ធ្លាក់ចុះ​ពី​៣​ទៅ​៤​អង្សា​សេ​ឯ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​

Credit: រស្មីកម្ពូជា

ភ្នំពេញៈ​សីតុណ្ហភាព​អតិបរមា​នឹង​ចាប់​ធ្លាក់ចុះ​ជា​មធ្យម​ពី​៣​ទៅ​៤​អង្សា​សេ​ពីថ្ងៃ​នេះ​(១៨​មេសា​)​រហូតដល់​ដំណាច់​ខែមេសា បើ​ធៀប​ទៅនឹង​ថ្ងៃ​ដើម​សប្តាហ៍​នេះ​។​តែ​ភ្លៀង​កក់ខែ​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស​រហូតដល់​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៨​នេះ​។​ ​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៨​ខែមេសា​នេះ​ថា ភ្លៀង​កក់ខែ​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំងប្រទេស​រហូត​ដល់​ថ្ងៃទី​២១​ខែមេសា​។​ជាមួយគ្នានេះ​សីតុណ្ហភាព​អតិបរមា​ក៏​ចាប់ផ្តើម​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី​៣០​ទៅ​៣១​អង្សា​សេ​វិញ​។​ ​ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឲ្យ​ដឹង​ទៀតថា​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​ជាង​កាលពី​ថ្ងៃ​ដើម​សប្តាហ៍​នេះ​ជា​មធ្យម​ពី​៣​ទៅ​៤​អង្សា​សេ គឺ​ដោយសារ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មកនេះ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​និង​ម្យ៉ាងទៀត​ពេលនេះ​មាន​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​រុញ​មកដល់​សារជាថ្មី​ផង​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...