Credit: រស្មីកម្ពុជា
ការសិក្សាមួយបានបង្ហាញថា ការទទួលទានការ៉ុត និងស្ពៃស្ពីណាច់ (Spinach) ស្រស់ អាចជួយជំរុញអារម្មណ៍ឱ្យល្អ និងទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត ព្រោះពួកវាផ្ទុកសារធាតុចិញ្ចឹមចាំបាច់ច្រើន។ អ្នកវិទ្យាសាស្ត្របានរកឃើញបន្លែ និងផ្លែឈើស្រស់ គឺល្អប្រសើរសម្រាប់សុខភាពផ្លូវចិត្ត ជាង បន្លែផ្លែឈើឆ្អិន ឬកែច្នៃច្រកកំប៉ុង។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំផ្លែឈើនិងបន្លែស្រស់ច្រើនក៏មានកម្រិតសុខុមាលភាពផ្លូវចិត្តល្អផងដែរ រួមទាំងអារម្មណ៍វិជ្ជមាន និង ការពេញចិត្តនឹងជីវិត។ យុទ្ធនាការសុខភាពជាទូទៅផ្តោតលើបរិមាណនៃផ្លែឈើនិងបន្លែដែលមនុស្សគួរញ៉ាំ ដូចជាញ៉ាំ ៥ ដងក្នុងមួយថ្ងៃ ។ល។ ប៉ុន្តែការសិក្សាថ្មីដោយក្រុមអ្នកស្រាវជ្រាវនៅនូវែលសេឡង់បានបង្ហាញថា វិធី ដែលបន្លែផ្លែឈើទាំងនោះត្រូវបានរៀបចំ ក៏សំខាន់ផងដែរក្នុងការពិចារណា។ មនុស្សជាច្រើនចម្អិនស្ពៃស្ពីណាច់ និងការ៉ុត ប៉ុន្តែជាទូទៅវាជាពពួកបន្លែផ្លែឈើល្អ ពេលទទួលទានទាំងនៅឆៅ។ ខាងក្រោមនេះជាឈ្មោះបន្លែផ្លែឈើទាំង ១០ មុខ ដែលទទួលទានទាំងឆៅ នឹងជួយជំរុញឱ្យអារម្មណ៍ល្អ មានចំណង់អាហារអស់មួយជីវិត និងទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត៖ ១. ការ៉ុត ២. ចេក ៣. ប៉ោម ៤. ពពួកស្ពៃស្លឹកខៀវងងឹត (ស្ពៃស្ពីណាច់) ៥. ទំពាំងបាយជូរ ៦. សាឡាត់ ៧. ពពួកក្រូច ៨. ផ្លែបឺរីស្រស់ ៩. ត្រសក់ ១០. គីវី៕
0 comments