Credit: រស្មីកម្ពុជា
ផែនការនានាត្រូវបានបង្កើតឡើងសម្រាប់តាក់ស៊ីហោះ ដែលអាចនឹងធ្វើបដិវត្តការធ្វើដំណើរនាពេលអនាគត។ ដោយស្គាល់ថា តាក់ស៊ីហោះ TF-2 យានជំនិះអនាគតនេះអាចដាក់ចុះប្រអប់ផ្ទុកកៅអី ៤ និង យោងប្រអប់មួយទៀតឡើងលើមេឃ ក្នុងរយៈពេលត្រឹម ២ នាទីប៉ុណ្ណោះ។ តាក់ស៊ីនេះរួមបញ្ចូលគ្នារវាងរថយន្តស្របច្បាប់ធម្មតា ជាមួយយន្តហោះ ដោយដឹកអ្នកដំណើរពីច្រកទ្វារមុខទៅកាន់កន្លែងចុះឧទ្ធម្ភាគចក្រ រួចបន្ទាប់មកវានាំពួកគេទៅកាន់ទិសដៅដែលបានកំណត់។ ការរចនាដ៏អស្ចារ្យនេះបង្ហាញនូវបច្ចេកវិជ្ជាដែលអាចរកបានសម្រាប់អ្នកដំណើរក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ទៀតប៉ុណ្ណោះ បន្ទាប់ពីបានសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ តាក់ស៊ីហោះភាគច្រើនគឺមានតែយានយន្តលើអាកាសផ្តាច់មុខតែប៉ុណ្ណោះ ដែលអាចធ្វើដំណើរពីចំណុច A ទៅចំណុច B ដោយប្រើប្រាស់បន្ទះចុះចតផ្សេងៗគ្នា។ តាក់ស៊ីហោះម៉ូដែល TF-2 ត្រូវបានមូលមតិជ្រើសរើសយកដោយក្រុមហ៊ុនជាច្រើនដូចជា Uber ជាដើម ដែលកំពុងស្វះស្វែងបើកដំណើរការតាក់ស៊ីហោះ UberAir នៅឆ្នាំ ២០២០ និងដាក់វាឱ្យដំណើរការទាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៨ នៅឡូសអ៊ែនជែលឡេស។ តាក់ស៊ីហោះ TF-2 របស់ក្រុមហ៊ុន Terrafugia មានវិធីសាស្ត្រផ្សេងគ្នា ដោយប្រើយានយន្ត២ គ្រឿងចាំដឹកជញ្ជូនតាមដីគោក និង តាមអាកាស។ គន្លឹះក្នុងការរចនាគឺ ប្រអប់ផ្ទុកអ្នកដំណើរ អាចភ្ជាប់ទៅនឹងយន្តហោះ និង រថយន្តចាំទទួលនៅលើគោក។ រថយន្តចាំដឹកនៅលើគោកមួយ នឹងដឹកអ្នកដំណើរតាមដងផ្លូវទៅកាន់ទីតាំងដែលបានកំណត់ ហើយរថយន្តចាំដឹកមួយទៀត គឺដឹកអ្នកដំណើរភ្ជាប់ទៅយន្តហោះ រួចបន្តហោះទៅកាន់គោលដៅដែលបានកំណត់មួយផ្សេងទៀត៕






0 comments