Sunday, December 24, 2017

បរិភោគ​ផ្លែ​ប៉ោម​៣​ផ្លែ​ឬ​ប៉េងប៉ោះ​២​ផ្លែ​ក្នុង​១​ថ្ងៃ​អាច​ស្តារ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការជក់បារី​


ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ បង្ហាញថា ការបរិភោគ​ផ្លែ​ប៉ោម​៣​ផ្លែ ឬ ប៉េងប៉ោះ​២​ផ្លែ​ក្នុង​១​ថ្ងៃ អាច​ពន្យឺត ដំណើរការ​ចាស់​ដោយ​ធម្មជាតិ​របស់ សួត និង​អាច​ស្តារ​គ្រោះថ្នាក់​របស់​សរីរាង្គ​បង្កឡើង​ដោយ ការជក់បារី ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា ផ្លែ​ប៉ោម​ជា​ផ្លែឈើ​ល្អ​សម្រាប់​សួត​បំផុត​ដោយសារ​វា​សម្បូរ​ទៅដោយ សារជាតិ​ជីវជាតិ ។​


​របកគំហើញ​នេះ​ផ្តល់​ក្តីសង្ឃឹម សម្រាប់​អ្នក​ជក់បារី​បញ្ចៀស​បានការ កើត​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ។​

​ជំងឺ COPD ជា​ជំងឺ​របស់​សួត​បង្ក ឱ្យ​ស្ទះ​ផ្លូវដង្ហើម​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ ពិបាក​ដកដង្ហើម ។ កត្តា​ហានិភ័យ​ចម្បង បង្ក​ជា​ជំងឺ​នេះ​គឺ​បារី និង​ថ្នាំជក់ ។​

​ការស្រាវជ្រាវ​ក៏​បង្ហាញថា របប​ទទួលទាន​សម្បូ​រ​ផ្លែឈើ​ក៏​អាច​ពន្យឺត​ដំណើរការ​ចាស់​ដោយ​ធម្មជាតិ របស់​សួត សូម្បីតែ​ពេល​អ្នក​មិនដែល​ជក់បារី ។ អ្នក​មិន​ជក់បារី​បាន​បរិភោគ​របប​អាហារ​មួយ​រួមមាន ប៉េងប៉ោះ និង​ផ្លែ ឈើ​ច្រើន​ប្រភេទ​អាច​ពន្យឺត​ដំណើរការ ចាស់​ដោយ​ធម្មជាតិ​របស់​សួត​ជាង ១០ ឆ្នាំ ។​

​តាម​ពួក​អ្នកស្រាវជ្រាវ មុខងារ របស់​ពួក​នឹង​ចាប់ផ្តើម​ទ្រុឌទ្រោម​នៅ អាយុប្រមាណ​៣០​ឆ្នាំ ជាមួយនឹង​ល្បឿន ប្រែប្រួល​អាស្រ័យ​ទៅតាម​សុខភាព និង​លក្ខណៈពិសេស​របស់​បុគ្គ​ល​ម្នាក់ៗ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...