Monday, August 3, 2020

សមត្ថកិច្ចខណ្ឌ៧មករា ដាក់កម្លាំងរារាំងក្រុមអ្នកតវ៉ាជាង១០នាក់ ពាក់ព័ន្ធរឿង រ៉ុង ឈុន

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានពង្រឹងសន្តិសុខបន្ថែមដើម្បីការពារសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងគោលបំណងទប់ស្កាត់ភាពអនាធិប្បតេយ្យ ដែលអាចកើតមានពីក្រុមជ្រុលនិយម ដែលធ្វើសកម្មភាពទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន។ តាំងពីព្រឹកព្រលឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះ របស់គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក លឹម សុភា ប្រធានគណៈបញ្ជាការឯកភាព និងលោកវរៈសេនីយឯក នេត ស៉ីថុន បានដាក់ពង្រាយសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ក្រុមអ្នកតវ៉ា បានធ្វើសកម្មភាពបង្កភាពអនាធិបតេយ្យនេះ បន្ទាប់ពីជនត្រូវចោទម្នាក់ឈ្នោះ រ៉ុង ឈុន ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ទោះជាយ៉ាងណា សន្តិសុខក្នុងខណ្ឌ៧មករា មានស្ថានភាពជាធម្មតា គឺគ្មានអ្វីកើតឡើងតាមមហិច្ឆិតារបស់ក្រុមប្រឆាំងប្រមាណ១០នាក់នោះទេ។ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាប្រហែល៥០០ម៉ែត្រ។ ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកថាការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...