តាមសេចក្ដីប្រកាសមួយរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈ នេះបានឲ្យដឹងថា ឱសថបំប៉នផ្លូវភេទបុរស ឈ្មោះ Good Man គ្មានចុះបញ្ជីកា និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងនាំឲ្យខាតបង់ប្រាក់កាស។
ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬ ជនណា ដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទ Good Man ហើយត្រូវបញ្ឈប់ការលក់ ចែកចាយ និងប្រមូលឱសថបំប៉នផ្លូវភេទខាងលើពីទីផ្សារ ជាបន្ទាប់។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលក់ឱកាសបំប៉នផ្លូវភេទបុរស Good Man នៅលើបណ្ដាញសង្គមហ្វេកប៊ុក ជារៀងរាល់ថ្ងៃ។ ឱសថនេះ មួយកំប៉ុង មាន ៦០ កាប់ស៊ុល ដែលផលិតនៅសហរដ្ឋអាមេរិក៕
0 comments