Monday, August 3, 2020

ក្បាលគ្រាប់មួយគ្រាប់ ប្រល័យជីវិតពលរដ្ឋពីរនាក់នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ មានករណីផ្ទុះក្បាល់គ្រាប់មួយ កើតឡើងនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះទាំងនោះ ម្នាក់ឈ្មោះ យន់ សារី អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ និងម្នាក់ទៀតឈ្មោះ ឌែ ត្រា អាយុ២០ឆ្នាំ មុខរបរធ្វើចម្ការ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុដោយសារពួកគេបានរើសក្បាលគ្រាប់មិនទាន់ផ្ទុះមកដំលេង (មិនស្គាល់ប្រភេទ) ក៏បណ្ដាលឲ្យផ្ទុះស្លាប់តែម្ដង។ បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...