Friday, January 31, 2020

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយទោ និងឧត្តមសេនីយ៍ត្រី ជូននាយនគរបាលជាន់ខ្ពស់ចំនួន ២៥នាក់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ សរុបចំនួន ២៥នាក់ ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា ត្រូវបានតម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តសេនីយ៍ទោ ចំនួន១៤នាក់ និងថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១១នាក់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...