Monday, October 25, 2021

ក្រសួងសុខាភិបាល សម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះក្រុមគ្រូពេទ្យ និងក្រុមអ្នកផ្តល់សេវាជួរមុខ ដែលអនុវត្តបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល និងធ្វើតេស្តកូវីដអវិជ្ជមាន PCR (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះក្រុមគ្រូពេទ្យ និងក្រុមអ្នកផ្តល់សេវាជួរមុខ ដែលអនុវត្តបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល និងធ្វើតេស្តកូវីដអវិជ្ជមាន PCR។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែតុលានេះ។ ក្នុងលិខិតរបស់លោករដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងថា យោងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លើសំណើសុំគោលការណ៍ របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយផ្អែកលើមូលដ្ឋានសំខាន់ចំនួន២ គឺ៖១៖ ការធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ ត្រូវបានលុបចោល និង (២) អត្រាក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែល បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដុសជំរុញ មានកម្រិតខ្ពស់ ដែលនាំឲ្យមានភាពស៊ាំ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើបច្ចុប្បន្នភាពរបបធ្វើចត្តាឡីស័ករបស់ក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖ ១៖ លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលបានអនុវត្តតាមវិធានការសុខាភិបាលខ្ជាប់ខ្លួនក្នុងពេលបំពេញការងារ និងទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន POR (-) ក្រោយបញ្ចប់ភារកិច្ចនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ និង ក្រុមផ្តល់សេវាជួរមុខទាំងនេះ ត្រូវបានអនុញ្ញាតឲ្យមានការឈប់សម្រាករយៈពេល ៤ថ្ងៃ មុននឹងវិលចូលបម្រើការងារសនៅអង្គភាពដើមវិញ។ ២៖ លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាទូទៅដែលមិនមែនជាក្រុមផ្តល់សេវាជួរមុខ ប៉ុន្តែ មានការចាំបាច់ត្រូវធ្វើអន្តរាគមន៍វេជ្ជសាស្ត្រ ដូចជា ការវះកាត់ ឬការផ្តល់សេវានានា ដល់អ្នកជំងឺកូដ-១៩ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ក្នុងរយៈពេលខ្លី ហើយបានប្រើប្រាស់សម្ភារៈ និងឧបករណ៍ការពារខ្លួន (PPE) កម្រិត៣ បានត្រឹមត្រូវ។ ៣៖ ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ (គិតចាប់ពីថ្ងៃដែលបានប៉ះពាល់) នៅផ្ទះ ឬនៅតាមទីតាំងដែលបានកំណត់ទុក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...