Tuesday, August 25, 2020

មនុស្សជំនិតលោក អាបេ អះអាងថា សុខភាពនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ «ប្រសើរជាងមុនឆ្ងាយ» នឹងអាចបន្តកាន់អំណាចដល់ចប់អាណត្តិ

(តូក្យូ)៖ ប្រភពពីមនុស្សជំនិតរបស់លោក អាបេ ស៊ីនហ្សូ នាថ្ងៃអង្គារនេះ បានបង្ហើបឲ្យដឹងថា លោក អាបេ ទំនងជានឹងនៅបន្តកាន់តំណែង ជាប្រធានគណបក្សកាន់អំណាច ព្រមទាំងជានាយករដ្ឋមន្រ្តីជប៉ុនដដែល រហូតដល់ចប់អាណត្តិនៅខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។ បុគ្គលខាងលើគឺលោក អាគីរ៉ា អាម៉ារិ (Akira Amari) បានច្រានចោលក្តីព្រួយបារម្ភ ជុំវិញស្ថានភាពសុខភាពរបស់ លោកនាយករដ្ឋមន្រ្តីជប៉ុន ដោយថាឥឡូវនេះលោក អាបេ មើលទៅមានភាពប្រសើរជាងមុនឆ្ងាយ បើធៀបនឹងពេលដែលលោក Amari បានជួបលើកចុងក្រោយ គឺកាលពីពាក់កណ្តាលខែសីហា។ បើតាមលោក Amari កំឡុងពេលនោះ គឺប្រហែលជាលោក អាបេ បានជួបប្រទះភាពហត់នឿយ ផ្នែកសតិអារម្មណ៍ខ្លាំងពេកក៏ថាបាន។ ចំពោះមុខមន្ទិលសង្ស័យថា លោក អាបេ ប្រហែលជាអាចលាលែងពីតំណែងដោយសារបញ្ហាសុខភាព លោក Amari បានបង្ហាញការយល់ឃើញផ្ទាល់របស់លោកថា លោក អាបេ នឹងបន្តកាន់តំណែងជាប្រធានគណបក្សកាន់អំណាច Liberal Democratic Party (LDP) រហូតដល់ចប់អាណត្តិ គឺមានន័យថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីជប៉ុន រហូតដល់ផុតអាណត្តិនៅខែកញ្ញា ឆ្នាំក្រោយ។ គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមិញនេះលោក អាបេ ស៊ីនហ្សូ បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាលើកទីពីរ បន្ទាប់ពីលោកបានទៅម្តងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននោះ។ ដំណឹងនេះក៏បានញ៉ាំងឲ្យមាន ការព្រួយបារម្ភក៏ដូចការសង្ស័យមួយរំពិច ជុំវិញសមត្ថភាពបន្តដឹកនាំប្រទេសរបស់លោក អាបេ ខណៈក្រុមអ្នកជំនាញមួយចំនួន បានឈានទៅវិភាគ អំពីដែលនឹងអាចបន្តវេន ពីលោកថែមទៀតផង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...