Tuesday, August 25, 2020

TikTok ត្រូវបានក្រុមហ៊ុនវៀតណាមប្ដឹងទារសំណង ៩.៥លានដុល្លារ ពីបទរំលោភកម្មសិទ្ធិបញ្ញា

(វៀតណាម)៖ ក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសវៀតណាម VNG កំពុងរៀបចំពាក្យបណ្តឹងប្រឆាំងកម្មវិធីកម្សាន្តដ៏ពេញនិយម TikTok ពីបទប្រើប្រាស់បទចម្រៀងដោយរំលោភកម្មសិទ្ធិបញ្ញា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន VNG បានរៀបចំពាក្យបណ្ដឹង ប្ដឹង TikTok ដោយយកបទចម្រៀងរបស់ផលិតកម្ម Zing ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនទៅប្រើជាមួយវីដេអូផ្សេង ដោយមិនមានការអនុញ្ញាត និងរំលោភកម្មសិទ្ធិបញ្ញា។ តាមការបញ្ជាក់ពីតុលាការក្រុងហូជីមិញបានឲ្យដឹងថា ក្រុមហ៊ុន VNG បានទាមទារឲ្យ TikTok លុបចោលបទចម្រៀងរបស់ខ្លួនទាំងអស់ ព្រមទាំងទារសំណងជំងឺចិត្តជាទឹកប្រាក់ប្រមាណ ៩.៥លានដុល្លារអាមេរិក។ VNG ជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសវៀតណាមដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដែលផ្តល់សេវាកម្មហ្គេមអនឡាញ, ចម្រៀង និងកម្មវិធីផ្ញើសារនៅលើទូរស័ព្ទដៃ។ គួរបញ្ជាក់ផងដែរថា កម្មវិធី TikTok មានអ្នកប្រើប្រាស់ប្រមាណ ១០លាននាក់នៅក្នុងប្រទេសវៀតណាម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...