Tuesday, August 25, 2020

តួកគីទើបចាប់បានជនសង្ស័យ ISIS ដែលប៉ុនប៉ងវាយប្រហារទីក្រុងអ៉ីស្តង់ប៊ុល

(អ៊ីស្តង់បូល)៖ តាមរយៈទូរទស្សន៍តួកគី NTV នៅថ្ងៃអង្គារនេះបានចេញផ្សាយថា ប៉ូលិសតួកគីបានឃាត់ខ្លួនសមាជិកនៃក្រុមភែរវករ (ISIS) ដែលមានផែនការវាយប្រហារភេរវកម្ម នៅក្នុងទីក្រុងអ៊ីស្តង់បូល (Istanbul)។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។ NTV បាននិយាយនៅក្នុងគេហទំព័ររបស់ខ្លួនថា ក្នុងអំឡុងពេលប្រតិបត្តិការនៅអាស័យដ្ឋានជនសង្ស័យ ប៉ូលីសក៏បានរឹបអូសកាំភ្លើងវែង ខាឡាសនីកូវ (Kalashnikov) មួយដើម, កាំភ្លើងខ្លី ០៥ដើម និងគ្រាប់កាំភ្លើង ១៥០គ្រាប់ផងដែរ។ NTV បានបន្ថែមទៀតថា ជនសង្ស័យបានធ្វើដំណើរពីភាគអាគ្នេយ៍នៃខេត្ត ហ្គាហ្ស៊ានថេប (Gaziantep) ទៅដល់ទីក្រុង Istanbul ដែលជាទីក្រុងធំបំផុត (មានប្រជាជនរស់នៅច្រើនជាងគេ) នៃប្រទេសតួគី ដើម្បីធ្វើការវាយប្រហារ ជំនួសឲ្យក្រុមភេរវករ ISIS។ គួរបញ្ជាក់ កាលពីដើមខែសីហានេះ សមាជិកដែលសង្ស័យជាក្រុមភេរវករនេះ ត្រូវបានចាប់ខ្លួននៅភាគពាយ័ព្យនៃខេត្ត ប៊ឺសា (Bursa) ដោយសារមានផែនការបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈជនជាតិអឺរ៉ាក់ ០៦នាក់ត្រូវបានឃុំខ្លួន នៅភាគខាងជើងនៃខេត្តសាំសាន់ (Samsun) ពីបទជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ ISIS នេះផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...