Saturday, May 30, 2020

មីយ៉ាន់ម៉ារកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ចំនួន១៧នាក់ទៀត ធ្វើឲ្យករណីឆ្លងសរុបកើនដល់២២៤នាក់ ក្នុងនោះជាសះស្បើយជាងពាក់កណ្តាល

(រ៉ង់ហ្គូន)៖ នាព្រឹកថ្ងៃសៅរ៍នេះ ប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន១៧នាក់ថែមទៀត ដែលធ្វើឲ្យ ករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់២២៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃ សៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ករណីឆ្លងថ្មីៗទាំងនោះ គឺជាអ្នកដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការធ្វើ ចត្តាឡីស័កសម្រាប់ (ការដាក់ខ្លួននៅដាច់ដោយឡែក) បន្ទាប់ពីពួកគេទើបតែបានធ្វើដំណើរត្រឡប់មកពីប្រទេសឥណ្ឌា។ ក្នុងចំណោមអ្នក ឆ្លងថ្មីទាំង១៧នាក់ មាន០២នាក់រស់នៅតំបន់ Mandalay និង១៥នាក់នៅតំបន់រ៉ង់ហ្គូន។ គួរជម្រាបថា បើតាមប្រភពដដែល មកទល់ពេលនេះ អ្នកជំងឺ COVID-19 នៅមីយ៉ាន់ម៉ាសរុប១៣០នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ ឡើងវិញ ហើយ០៦នាក់បានបាត់បង់ជីវិត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...