Friday, August 20, 2021

ឆ្នាំ២០២១នេះ បានជាប់ជាឆ្នាំដ៏ក្តៅបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រភពផែនដី (Video inside)

(បរទេស)៖ ខែកក្កដាកន្លងទៅនេះគឺជាខែដែលក្ដៅបំផុត ជាប់កំណត់ត្រាមួយនៅក្នុងប្រវិត្តសាស្ត្រ។ ប៉ុន្តែរលកកម្ដៅដ៏អាក្រក់នេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ខណៈឆ្នាំ២០២១នេះ គឺជាឆ្នាំមួយក្នុងចំណោមកំណត់ត្រានៃឆ្នាំទាំង ១០ ដែលមានអាកាសធាតុក្ដៅបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ មកពីរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាមេរិក NOAA (U.S. National Oceanic and Atmospheric Administration) ការឡើងកម្ដៅផែនដី គឺមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឡើងកម្ដៅផែនដីនៅពេលអនាគត។ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកខាងលើនេះបានឱ្យដឹងទៀតថា ការឡើងកម្ដៅសីតុណ្ហភាព, គ្រោះរាំងស្ងួត, ភ្លើងឆេះព្រៃ និងបញ្ហាប្រែប្រួលអាកាសធាតុដទៃៗទៀត ដែលកំពុងគំរាមកំហែងសហរដ្ឋអាមេរិក អាចយកមកធ្វើជាឧទាហរណ៍ សម្រាប់ពិភពលោកទាំងមូលបាន។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃធំៗជាច្រើនបាននិងកំពុងឆាបឆេះ នៅទូទាំងពិភពលោក ក្នុងនោះជាពិសេសបើតាមរូបភាពផ្កាយរណប ភ្លើងឆេះព្រៃ ដាយហ្ស៊ី (Dixie) ដែលកំពុងឆាបឆេះតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា (Northern California) សហរដ្ឋអាមេរិក បានបំផ្លាញព្រៃឈើលើផ្ទៃដី ២៣៤,០០០ហិកតា ខណៈភ្លើងឆេះព្រៃ ម៉ាកអ៊ីវ៉យ (McEvoy) ត្រូវបានគេរំពឹងថា នឹងឆេះរាលដាលកាន់តែខ្លាំងឡើងផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...