Wednesday, August 25, 2021

BREAKING: កំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «១២,០៩៦ករណី» និងស្លាប់៣៣៥នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,០៩៦ករណីបន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៣ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,២៩៤នាក់។ នៅក្នុងថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៣៥នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៨១,៣៦៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៦៩,៩២១នាក់ ខណៈចំនួនអ្នកស្លាប់ ៩,៣៤៩នាក់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...