Friday, May 15, 2020

BREAKING: ប្រធានសភាអាមេរិកអះអាងថា ការស្តីបន្ទោសចិនគ្រាន់តែដើម្បី «បង្វែចំណាប់អារម្មណ៍» ​ពីកំហុសក្នុងការដោះស្រាយវិបត្តិ COVID-19 របស់លោក ដូណាល់ ត្រាំ ប៉ុណ្ណោះ!

(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បាននិយាយថា វោហាស័ព្ទប្រឆាំងនឹងចិនដោយសេតវិមានលោក ដូណាល់ ត្រាំ គឺគ្រាន់តែជា «ការង្វែចំណាប់អារម្មណ៍» ពីកំហុសដែលខ្លួនមាន ក្នុងការដោះស្រាយវិបត្តិ COVID-19 តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។ ចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននៅឯវិមានកាពីតូល (Capitol) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោកស្រី Nancy Pelosi បានសង្កត់ធ្ងន់ថា អ្វីដែលប្រធានាធិបតីអាមេរិកបានលើកឡើងពីចិន គ្រាន់តែជាការបង្វែចំណាប់អារម្មណ៍ប៉ុណ្ណោះ។ លោកស្រី Pelosi បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «បច្ចុប្បន្នអ្វីដែលយើងត្រូវផ្ដោត គឺតម្រូវការរបស់ប្រជាជនអាមេរិក។ ខ្ញុំធ្លាប់បាននិយាយច្រើនលើករួចមកហើយ ឱ្យទុករឿងខ្លះមួយឡែកសិន ហើយយើងគួរតែប្រើប្រាស់ថាមពលរបស់យើងថា តើត្រូវធ្វើដំណើរឆ្ពោះទៅមុខដូចម្ដេច ជាជាងផ្ដោតតែទៅលើការវិនិច្ឆ័យពីអ្វី​ដែលរដ្ឋបាលរបស់គាត់ (លោក ត្រាំ) បានធ្វើ និងមិនបានធ្វើ»។ លោកស្រី Pelosi បានបន្ថែមទៀតថា ជំនួសឱ្យការបង្វែចំណាប់អារម្មណ៍ពីកំហុស រដ្ឋបាលលោក ត្រាំ គួរតែធ្វើការងាររួមគ្នា​ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនអាមេរិក។ គួរជម្រាបថា ការលើកឡើងរបស់លោកស្រី Nancy Pelosi កើតមានឡើង ចំពេលរដ្ឋបាលលោក ដូណាល់ ត្រាំ បាននិងកំពុងធ្វើសង្រ្គាមពាក្យសម្ដី ដោយចោទប្រកាន់ថា ចិនគឺជាអ្នកទទួលខុសត្រូវចំពោះការឆ្លងរាតត្បាត COVID-19 ដែលលោកផ្ទាល់អះអាងថា មានដើមកំណើតចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន។ ប៉ុន្តែមកទល់នឹងពេលនេះ លោក ត្រាំ មិនបានបញ្ចេញភស្តុតាងណាមួយ ដើម្បីការពារការអះអាងរបស់លោកនោះទេ ខណៈអង្គការសុខភាពពិភពលោក និងក្រុមជំនាញអន្តរជាតិ ព្រមទាំងក្រុមស៊ើបការណ៍សម្ងាត់របស់អាមេរិកផ្ទាល់ សុទ្ធតែបានលើកឡើងរួចទៅហើយថា វីរុសកូរ៉ូណាថ្មី (COVID-19) កើតឡើងតាមធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍ចិននោះទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...