Friday, May 15, 2020

ចោរជំនាញខាងលួចឡាន និងម៉ូតូ ត្រូវនគរបាលខណ្ឌសែនសុខបង្ក្រាបបានហើយ, ដកហូតរថយន្តមួយគ្រឿងជូនជនរងគ្រោះវិញ

(ភ្នំពេញ)៖ ចោររហ័សនាម ដៃទិព្វលួចឡាន-ម៉ូតូ ពេលនេះត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ តាមបង្ក្រាបបានហើយ។ បើតាមមន្ត្រីនគរបាលខណ្ឌសែនសុខ បានប្រាប់ព័ត៌មានអង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។ តែពេលសមត្ថកិច្ចកំពុងសួរចម្លើយនោះ ស្រាប់តែជនសង្ស័យកើតមានរោគបេះដូងរីក ទើបថប់ដង្ហើមរកកល់ប្រកាច់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោ១៤ និង០០នាទី នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី (ចោរកម្ម) លួចម៉ូតូ និងឡាន នៅចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤-០៥-២០២០ វេលាម៉ោង០៥ និង២០នាទីភ្លឺ ។ ជនសង្ស័យឈ្មោះ ឡា តា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ទ្វារ ផ្ទះលួចយកឡាន និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ខៀវ លាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HB-4710 សម្ភារបន្សល់ទុករថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AD-7263៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...