Saturday, July 31, 2021

WHO ចេញសេចក្តីអំពាវនាវឱ្យប្រជាជនកម្ពុជា ចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដបំប្លែងថ្មី «ដែលតា»

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ក្នុងគោលបំណងអំពាវនាវដល់រាជរដ្ឋបាភិបាល និងប្រជាជនកម្ពុជាពង្រឹងស្មារតីចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដ១៩បំប្លែងថ្មី ទម្រង់ដែលតា (Delta variant) ឱ្យបានសកម្មខ្លាំងក្លាបំផុត។ នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន (Li Ailan) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា «យើងកំពុងប្រណាំងប្រជែងជាមួយវីរុសកូវីដ-១៩ បំប្លែងថ្មី៖ សូមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឱ្យស្ដាយក្រោយនៅថ្ងៃស្អែក»។ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់តំណាងអង្គការ WHO ប្រចាំនៅកម្ពុជា៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...