Wednesday, July 14, 2021

EU ព្រមានថា វីរុសបម្លែងខ្លួនថ្មី Delta នឹងរ៉ាប់រ៉ង ៩០%នៃចំនួនករណីឆ្លងថ្មីនៅអ៊ឺរ៉ុបនាចុងខែសីហាខាងមុខ

(ហ្សឺណេវ)៖ និយតករឱសថរបស់អឺរ៉ុបបាននិយាយនៅថ្ងៃពុធនេះថា វីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពនៅប្រទេសឥណ្ឌា នឹងរ៉ាប់រ៉ង ៩០ភាគរយ នៃចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងសហគមន៍អ៊ឺរ៉ុប នាចុងខែសីហាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី១៤ ខែកក្ដដា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ស្ថានការណ៍កូវីដ១៩ នាពេលបច្ចុប្បន្ននៅជំុវិញពិភពលោក បាននិងកំពុងមើលឃើញការកើនឡើងយ៉ាងខ្លាំង។ មិនថានៅអាស៊ីអាគ្នេយ៍ ឬនៅអ៊ឺរ៉ុបហាក់កំ ពុងប្រឈមនឹងរលកឆ្លងថ្មី នៅចំពោះមុខការឆ្លងរីករាលនៃវីរុសបម្លែងខ្លូនថ្មី Delta៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...