Friday, May 15, 2020

ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់គណបក្សថ្មីមួយឈ្មោះ «គណបក្សកម្លាំងប្រជាធិបតេយ្យ»

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចទទួលស្គាល់គណបក្សនយោបាយថ្មីមួយទៀតឈ្មោះថា «គណបក្សកម្លាំងប្រជាធិបតេយ្យ»។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។ ក្នុងប្រកាសនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យ សរសេរជាអក្សរកាត់ (គ.ក.ប) ដែលមានអាសយដ្ឋាន នៃទីស្នាក់កណ្តាលតាំងនៅផ្ទះលេខ ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ»។ ប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ថែមទាំងបានណែនាំដល់គណបក្សថ្មីមួយនេះ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃផងដែរ៕ ខាងក្រោមនេះជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...