Friday, May 15, 2020

អភិបាលខេត្តមណ្ឌលគិរី បញ្ជាអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះករណីសត្វទន្សោងញី ២ក្បាល ត្រូវគេបាញ់សម្លាប់ ដើម្បីយកផ្តន្ទាទោសតាមច្បាប់

(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាទៅគ្រប់កងឯកអង្គភាពទូទាំងខេត្ត ត្រូវរួមសហការគ្នាចុះស្រាវជ្រាវជាបន្ទាន់ ចំពោះករណីសត្វទន្សោងញីចំនួន ២ក្បាល ដែលជនល្មើសបាញ់សម្លាប់ថ្មីៗ នៅក្នុងដែនជម្រកសត្វព្រៃ «ភ្នំព្រេច» ហើយឈានទៅវែកមុខរកជនល្មើសឱ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះថា លោកផ្ទាល់ និងមន្រ្តីកំពុងសហការ ជាមួយកងកម្លាំងគ្រប់ប្រភេទ ចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យ និងយកសត្វទន្សោងទាំងពីរក្បាល ដែលងាប់យកមកកាន់ស្នាក់ការ។ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរូបនេះ បានបញ្ជាក់ថា កំពុងមានតម្រុយពីជនល្មើស ដែលបាញ់សម្លាប់សត្វទន្សោង២ក្បាលនេះហើយ។ លោក អ៊ុ វណ្ណសុភៈ បានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែង បានឃើញសត្វទន្សោងញី ចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់ ៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ហើយសត្វទន្សោងនោះ បានងាប់នៅក្នុងដីក្រុមហ៊ុនចម្ងាយពីផ្លូវធំប្រហែល ៣០ម៉ែត្រ។ សូមជម្រាបថា សត្វទន្សោងញីចំនួន២ក្បាល ត្រូវបានគេប្រទះឃើញងាប់ ក្នុងបរិវេណដីក្រុមហ៊ុន «លឹមរ៉ូយ៉ាល់» ដែលមានទីតាំងនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...