Friday, May 15, 2020

អាជ្ញាធរ និងសមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងភ្នាល់តាម Internet Online តាមសំណូមពរពលរដ្ឋ, ឃាត់ខ្លួនមនុស្សមួយចំនួន និងដកហូតសម្ភារជាច្រើន

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ថា ទីតាំងល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) មួយកន្លែងដែលច្បាប់ហាមឃាត់ដាច់ខាត ពេលនេះត្រូវបានបង្ក្រាប និងបិទទ្វារចោលជាស្ថាពរហើយ ដើម្បីទប់ស្កាត់រាល់បទល្មើស ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ក្រោមបញ្ជារបស់អភិបាលខណ្ឌ ក៏បានបញ្ជាក់ផងដែរថា ក្រោយទទួលបានសំណូមពរ របស់ប្រជាពលរដ្ឋ រិះគន់បនល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) នៅខាងជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ត្រូវបានបង្ក្រាបហើយ ដោយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងនោះឃាត់ខ្លួនអ្នកលេងមួយចំនួន និងដកហូតវត្ថុតាងជាច្រើនផងដែរ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។ ការបង្ក្រាបបនល្បែងនេះ ប្រជាពលរដ្ឋនៅតែសំណូមយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណាកុំឲ្យទីតាំងបនល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) នេះបើកដំណើរការជាថ្មីវិញអោយសោះ (ពោលប្រសិនបើបិទជាស្ថាពរហើយ សូមកុំឲ្យបើកវិញ) បន្ទាប់ពីបង្ក្រាបបិទទ្វារចោលទាំងស្រុង ដោយឃាត់ខ្លួនអ្នកលេង និងដកហូតវត្ថុតាងជាច្រើន។ សូមជម្រាបថា ល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) មួយកន្លែង បានលួចបើកដំណើរការទទួលភ្ញៀវ ដោយបិទទ្វារលេងយ៉ាងសម្ងាត់ស្ថិតនៅខាងជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រប៉ុណ្ណោះ តាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងបនល្បែងភ្នាល់ជាច្រើនកន្លែង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ពិតជាត្រូវបានបង្ក្រាប និងបិទទ្វារចោលជាហូរហែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...