Wednesday, April 8, 2020

ខាត់ សុឃីម បារម្ភ​ពី​ប្អូនស្រី ខាត់ ស្រីវង់ ដែល​កំពុង​រស់នៅ​ស្រុកក្រៅ ខណៈ​កូវីដ១៩​កំពុង​រាតត្បាត

(ភ្នំពេញ)៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយ បច្ចុប្បន្ននេះជំងឺរាតត្បាតសាកល កូវីដ១៩ កំពុងតែរីករាលដាលពេញពិភពលោក ជាពិសេសនៅបណ្តាប្រទេសអឺរ៉ុប និងអាមេរិក គឺមានការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍ខ្វាយខ្វល់ ដេកមិនលក់បក់មិនល្វើយ បារម្ភពីប្អូនស្រីរបស់ខ្លួន ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក។ តាមរយៈបណ្តាញសង្គមរបស់អ្នកនាង ខាត់ សុឃីម បានបង្ហោះសារយ៉ាងដូច្នេះថា «បើមិនអាចស្រួលទេ មកផ្ទះយើងវិញមកអូន (ដេកមិនលក់ទេគិតទាំងជីវភាពគិតទាំងជីវិត)»។ ជាមួយគ្នានេះប្អូនស្រីរបស់ខាត់ សុឃីម ដែលមានឈ្មោះថា ខាត់ ស្រីវង់ បានសរសេរសារឆ្លើយតបថា «ហើយបងស្រីរបស់ខ្ញុំអើយកុំបារម្មណ៍អី ខ្ញុំអត់អីទេ ស្លាប់រស់ជារឿងធម្មតាទេបង កុំគិតច្រើនពេក បងថែទាំសុភាពបងឲ្យបានល្អ និងគ្រួសារយើង ខ្ញុំនៅទីនេះខំការពារណាស់បងបានប៉ុណ្ណាយកប៉ុណ្ណឹងទៅ សំខាន់ពេលនេះទោះជានៅកន្លែងណាក៏គ្មានសុវត្ថិភាពដែរ អគុណបងដែលព្រួយបារម្មណ៍ពីប្អូន ស្រលាញ់បងណាស់»។ ទោះដឹងថាពេលនេះ មិនអាចត្រឡប់មកស្រុកកំណើតវិញក្តី តែនេះជាសារព្រួយបារម្ភពីសំណាក់អ្នកនាង ខាត់ សុឃីម ទៅកាន់ប្អូនស្រី។ ជាមួយគ្នានេះ មិត្តភ័ក្តក្នុងបណ្តាញសង្គមជាច្រើន ផ្ញើនូវសារជូនពរពីចម្ងាយឲ្យប្អូនស្រីរបស់ខាត់ សុឃីម និងបងប្អូនខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសទាំងអស់ ឲ្យជៀសផុសពីជំងឺកូវីដ១៩៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...