Friday, December 13, 2019

តៃវ៉ាន់ ថានឹងជួយប្រជាជនហុងកុង នៅក្នុងករណីចាំបាច់

(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថានឹងផ្ដល់ជំនួយ ក្នុងករណីចាំបាច់ដល់ប្រជាជនហុងកុង ដែលរត់មកកាន់ដែនដីរបស់ខ្លួន ខណៈមានការព្រួយបារម្ភថាទីក្រុងតៃប៉ិ នឹងមិនផ្ដល់កិច្ចការពារផ្នែកច្បាប់ដល់ពួកគេឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។ លោក Chiu Chui-cheng ជាអនុប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោកនៃកោះតៃវ៉ាន់ ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពី បានជួបជាមួយប្រតិភូនិស្សិតហុងកុងមួយក្រុម។ ថ្លែងនាឱកាសនោះ លោក Chiu បានគូសបញ្ជាក់ដូច្នេះថា៖« យើងដឹងថា និស្សិតទាំងនេះមានការព្រួយបារម្ភពីមនុស្សមួយចំនួនដែលអាចស្នាក់នៅកោះតៃវ៉ាន់ និងកំពុងស្វែងរកជំនួយជាមួយក្ដីរំពឹង ថាពួកគេអាចនឹងទទួលបានជំនួយជាវិជ្ជមាន...យើងយល់ពីស្ថានភាពនេះ។ ដូច្នេះ យើងនឹងផ្ដល់ជំនួយដល់ពួកគេ បើសិន ជាចាំបាច់»។ តែទោះជាយ៉ាងនេះក្ដី តៃវ៉ាន់បច្ចុប្បន្ន មិនមានច្បាប់ស្ដីពីជនអន្តោប្រវេសន៍ ដែលអាចអនុវត្តលើបាតុករក្រុងហុងកុង ដែល ស្វែងរកសិទ្ធិជ្រកកោននៅលើដែនកោះមួយនេះនោះទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...