Sunday, December 15, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ

នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះផងដែរ បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ ឆ្នាំ២០១៩ រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលខ្មែរ គ្រប់មុខ និងបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ព្រមទាំងបានថតរូបអនុស្សវរីយ៍ក្នុងភាពស្និតស្នាលនឹងសប្បាយរីករាយជាទីបំផុត។ លោកនាយករដ្ន្តមន្ត្រី ក៏បានអំពាវនាវបងប្អូនជនរួមជាតិ អញ្ជើញមកទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ និងជួយទិញផលិតផលឲ្យបានគ្រប់ៗគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោកនាយករដ្ឋមន្ត្រី បានបន្តថា យើងចូលរួមគាំទ្រផលិតផលខ្មែរ និងជួយផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...