Saturday, March 2, 2019

ប្រទេសសមាជិកនៃភាគីចរចាទាំងអស់ ត្រូវចាត់ទុកការចរចានាពេលនេះ គឺជាដំណើរការ «ឈ្នះឈ្នះ» ដែលគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសសមាជិកនៃភាគីចរចាទាំងអស់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ត្រូវចាត់ទុកការចរចានាពេលនេះ គឺជាដំណើរការ «ឈ្នះឈ្នះ» ដែលគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា ហើយដែលលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់គ្រប់ភាគី ទោះក្នុងកម្រិតខុសគ្នាយ៉ាងណាក៏ដោយ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបើកអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងថា កន្លងមក លោកបានជំរុញឱ្យរដ្ឋមន្ត្រី និងក្រុមការងារចរចាខិតខំពិភាក្សាតាមវិស័យនីមួយៗ ដើម្បីបញ្ចប់ការចរចាតាមអាណត្តិដែលបានកំណត់ដោយថ្នាក់ដឹកនាំ អាសិប ទោះបីជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានច្បាប់មួយចំនួន និងត្រូវធ្វើតាមការសម្របសម្រួលជាមួយបញ្ហាប្រទេសដៃគូដទៃទៀតក៏ដោយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ប្រជាជន អាសិប ទាំង ១៦ ប្រទេស មានរហូតដល់ ៤៥%នៃចំនួនប្រជាជនសរុបនៅលើពិភពលោក មានផលិតផលក្នុងស្រុកសរុបជិត ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក ចំណែកពាណិជ្ជកម្មប្រទេស អាសិប មាន ២៨, ៥% នៃពាណិជកម្មពិភពលោក ហើយផលិតកម្មប្រទេស អាសិប មាន ៣១,៦% នៃផលិតកម្មផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...