Thursday, April 19, 2018

នៅ​ព្រឹកស្អែក​ប្រមុខ​រាជរដ្ឋាភិបាល​អញ្ជើញ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ ២០១៨-២០២៥

Credit: រស្មីកម្ពុជា

​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៨​ស្អែក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ ២០១៨​-២០២៥​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​រ៉ូយ៉ាល់ភ្នំពេញ​ភូ​គី​ត្រា​។​នេះ​ប្រសិនជា កម្មវិធី មិន​ប្រែប្រួល​ទេ​។​ ​ ​រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​នៅក្នុង​ការងារ​នេះ​ជាពិសេស​សម្រេច​បានជា​សារ​វ័​ន្ត​នូវ​ជំហាន​ទី​១​គឺ​«​ភាពជឿ​ទុកចិត្តបាន​នៃ​ថវិកា​»​និង​ជំហាន​ទី​២​គឺ​«​គណនេយ្យភាព​ហិរញ្ញវត្ថុ​»​។​បច្ចុប្បន្ន​ការអនុវត្ត​ជំហាន​ទី​៣​គឺ​«​ការផ្សាភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ​»​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២០ មុននឹង​បន្ត​អនុវត្ត​ជំហាន​ទី​៤​គឺ​«​គណនេយ្យ ភាព​សមិទ្ធកម្ម​» ចាប់ពី​ឆ្នាំ​២០២១ ទៅដល់ ឆ្នាំ​២០២៥​។ ​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០០៨​បាន​បើក​ច្រក​ឱ្យ​រាជរដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្ត​សាកល្បង​ដោយ​ថើ​រៗ​នូវ​ថ​វិក​កម្មវិធី​ជា​បណ្តើរៗ​។​ផ្អែក​តាម​ឯកសារ​ទស្សនៈទាន​ស្តីពី​«​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​ការ​កែ​ទម្រង់​ថវិកា​នៅ​កម្ពុជា ឆ្នាំ ២០១៣ -២០២០»​ប្រព័ន្ធ​ថវិកា​នឹងត្រូវ​ផ្លាស់ប្តូរ​ជា​បណ្តើរៗ​ពី ប្រព័ន្ធ​ថវិកា​ផ្អែកលើ​ធាតុ​ចូល​និង​មជ្ឈកា​ឆ្ពោះទៅ​ប្រព័ន្ធ​ថវិកា​ផ្អែក លើ​លទ្ធផល​/​សមិទ្ធកម្ម និង វិមជ្ឈការ​នៅក្នុង​ឆ្នាំ ២០២០​។ យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥​រៀបចំឡើង​ផ្តោតជាសំខាន់​ចំពោះ ១.”​ទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់ៗ​និង​ច្បាស់លាស់​ជាពិសេស​“​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធកម្ម​”,២.​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកាជាតិ​និង​៣.​ផែនទី​ចង្អុល​ផ្លូវ​ឆ្ពោះទៅកាន់​គោលដៅ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២៥ ។​ ​ ​ឯកសារ​យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការរៀបចំ​ថវិកា​ពហុ​ឆ្នាំ​ជាអាទិ៍​ឈានទៅ​ធ្វើ​សាមញ្ញ​កម្ម​ក្របខ័ណ្ឌ​និង​នីតិកម្ម​នៃ​ការត្រួតពិនិត្យ​ការបើក​ផ្តល់​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​(FMIS)​។​ចំណែក​ការទូទាត់​សាច់ប្រាក់​នឹងធ្វើ​តាមរយៈ​ការផ្ទេរ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (E-Transfer) ៕​
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...