Wednesday, August 5, 2020

ចំណេះដឹងទូទៅ៖ ហេតុអ្វីយើងមើលពីផែនដីទៅ ឃើញផ្ទៃព្រះច័ន្ទតែមួយចំហៀងដដែលៗរហូត? (Video inside)

(បរទេស)៖ តើអ្នកមានដឹងដែរឬទេថា ផ្ទៃព្រះច័ន្ទដែលយើងមើលឃើញរាល់រាត្រី តាមពិតជាផ្ទៃតែមួយចំហៀងដដែលៗរបស់វាប៉ុណ្ណោះ គឺយើងមិនអាចមើលឃើញផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទឡើយ។ ផ្ទៃមួយចំហៀងដែលបែរមករកផែនដីយើង គេហៅថា «ចំហៀងជិត (Near Side)» រីឯចំហៀងម្ខាងទៀត ដែលបែរចេញពីយើង គេហៅថា «ចំហៀងឆ្ងាយ (Far Side)»។ តើហេតុអ្វីទៅបានជាយើងមិនអាចមើលឃើញចំហៀងដែលនៅឆ្ងាយរបស់ព្រះច័ន្ទ? មានអ្នកខ្លះយល់ខុសថា ព្រះច័ន្ទច្បាស់ជាមិនវិលជុំវិញខ្លួនវាទេ ទើបផ្ទៃតែម្ខាងរបស់វាតែងតែបែរមករកផែនដីរហូតបែបនេះ។ ជាក់ស្តែងវិញ ព្រះច័ន្ទគឺវិលជុំវិញខ្លួនវា ហើយប្រសិនបើវាមិនវិលជុំវិញខ្លួនឯង នោះយើងមើលពីផែនដីទៅនឹងឃើញផ្ទៃទាំងសងខាងរបស់ជាមិនខាន។ បើតាមពិតព្រះច័ន្ទវិលជុំវិញខ្លួនឯង ចុះហេតុអ្វីបានជាយើងនៅតែមើលឃើញផ្ទៃតែមួយចំហៀងរបស់ព្រះច័ន្ទ? មូលហេតុគឺដោយសារ បាតុភូតមួយគេហៅថា «Synchronous Rotation»។ វាមានន័យថា ពេលវេលាដែលព្រះច័ន្ទប្រើដើម្បីវិលជុំវិញខ្លួនឯង ដូចគ្នាទៅនឹងពេលវេលាដែលវាប្រើដើម្បីគោចរជុំវិញភពផែនដីដែរគឺ ២៧.៣២ថ្ងៃ។ គួរជម្រាបថា បាតុភូតខាងលើកើតឡើងដោយសារតែ ឥទ្ធិពលនៃកម្លាំងទំនាញរបស់ផែនដីទៅលើព្រះច័ន្ទ។ យើងអាចហៅបាតុភូតនេះបានម៉្យាងទៀតថា «Tidal Locking»។ ជាមួយគ្នានេះព្រះច័ន្ទក៏មានឥទ្ធិពលមកលើផែនដី ដែលបង្កើតជាបាតុភូតទឹកជោរ-ទឹកនាចផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...