Saturday, August 29, 2020

ជនដៃដល់សម្លាប់ម្ដាយបង្កើតខ្លួនឯង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌសែនសុខ, ជនដៃដល់បម្រុងចង.កសម្លាប់ខ្លួន

(ភ្នំពេញ)៖ ឃាតកសម្លាប់កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោង។ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបានហើយ ពេលកំពុងរត់គេចខ្លួន ហើយជនដៃដល់បម្រុងធ្វើសកម្មភាពចង.កសម្លាប់ខ្លួនឯងតាមក្រោយ។ ប្រតិបត្តិការនេះធ្វើឡើងដោយសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលខណ្ឌពោធិ៍សែន និងកម្លាំងនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ ជាមនុស្សសរសៃប្រសាទ។ គួរជម្រាបថា នៅវេលាម៉ោងប្រមាណ៧ព្រឹកមិញនេះ មានករណីឃាតកម្មមួយកើតឡើង ដោយកូនសម្លាប់ម្ដាយបង្កើតខ្លួនឯងដោយកាត់ក្បាលចេញពីខ្លួន ស្ថិតក្នុងបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...