Thursday, August 6, 2020

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ក្រោយបញ្ជូនមកមន្ទីរពេទ្យ និងរបួសធ្ងន់ម្នាក់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលរយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ក្រោយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧.១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្តតគ្នាចំនួន ០៣គ្រឿងបណ្ដាលឱ្យរងរបួសធ្ងន់០២នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តពេលទៅដល់ម្ទីរពេទ្យបានស្លាប់០១នាក់ (ប្រុស)។

រថយន្តទាំង៣គ្រឿងនេះរួមានទី១៖ រថយន្តម៉ាក ហុីយិនដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2BH-3217 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បេីកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ), ទី២៖ រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2AA-1130 ដឹកជ្រូកសាច់ ហើយអ្នកបើកបរបញ្ចូនទៅមន្ទីរពេទ្យ និងទី៣៖ រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3E-6450 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿងលាយក្រហមចាស់ ពាក់ផ្លាកលេខភ្នំពេញ 4A-5664 ដឹកកុងទីន័រ ពណ៌ក្រហមចាស់ (ក្រុមហ៊ុនដឹកជញ្ចូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។

មូលហេតុបង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិចបែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុនដាយដែលកំពុងធ្វើដំណើរពីលិចទៅកើតបណ្ដាលឱ្យរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មករថយន្តសាំយ៉ុង ដឹកជ្រូកសាច់ ដែលកំពុងធ្វើដំណើរពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ (V1) វ៉េចង្កូតធ្លាក់ជាយផ្លូវខាងជើងតែម្ដង។

វត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...