Sunday, May 17, 2020

លិខិតមិត្តអ្នកអាន៖ ការប្រមាថរដ្ឋាភិបាលស្របច្បាប់គឺស្មើនឹងការប្រមាថឆន្ទៈរបស់ម្ចាស់ឆ្នោត

ខណៈពេលដែលរដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុកបានឆ្លៀតវាយប្រហារប្រមាថកាតទានយ៉ាងអាក្រក់ស្តាប់ និងដ៏អយុត្តិធម៌បំផុត ដែលមិនអាចទទួលយកបាន ដោយមេឧទ្ទាមនោះបានលើកឡើងថា ទាល់តែដូរប្រព័ន្ធគ្រប់គ្រងប្រទេសបែបលួចជាតិ ឬដែលគេហៅថា “ចោរាធិបតេយ្យ” ចេញ ទើបកម្ពុជា អាចទប់ស្កាត់អំពើលាងលុយកខ្វក់បាន។ តើការប្រមាថដ៏ធ្ងន់ធរបែបនេះ គឺអាចត្រូវបានគេចាត់ទុកថាជាអំពើប្រមាថឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោតដ៏លើសលុបដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងការបន្តដឹកនាំរដ្ឋាភិបាលឬទេ? ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាចោរ តើប្រជាជនអ្នកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើរដ្ឋាភិបាល ជាចោរដែរឬទេ? ប្រជាជនកម្ពុជា ដែលជាអ្នកបោះឆ្នោតភាគច្រើនលើសលុប មិនអាចទទួលយកបានឡើយចំពោះការលើកឡើងដែលថារដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាចោរាជាធិបតេយ្យ ក្នុងអ្វីដែលពួកឧទ្ទាមក្រៅច្បាប់ចោទប្រកាន់ថា មានអំពើលួចជាតិ ឬប្រព័ន្ធបែបចោរយ៉ាងអាក្រក់ស្តាប់ និងដ៏អយុត្តធម៌ ដែលមិនអាចទទួលយកឡើយពីម្ចាស់ឆ្នោត។ ជាការពិត រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែទទួលបានការគាំទ្រនិងផ្តល់សេចក្តីទុកចិត្តក្នុងការដឹកនាំប្រទេសលើផ្លូវដ៏ត្រឹមត្រូវគឺមាគ៌ាប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ រក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានប្រែក្លាយជីវភាពរបស់ប្រជាជនកម្ពុជាបានល្អប្រសើរជារៀងរាល់ថ្ងៃជាមួយនឹងភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកនៅសល់ក្រោម៩% ក្នុងឆ្នាំ២០២០នេះ។ ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបែបចោរនោះ មានន័យថាម្ចាស់ឆ្នោតដ៏លើសលុបដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ជាចោរ ឬជាអ្នកគាំទ្រចោរទៅវិញ។ ត្រង់ចំណុចនេះ ប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត ពិតជាមិនអាចទទួលយកបានចំពោះការប្រមាថយ៉ាងអាក្រក់ និងដ៏អយុត្តិធម៌ចំពោះរដ្ឋាភិបាល និងឆន្ទៈរបស់ប្រជាជនកម្ពុជាយ៉ាងដូច្នេះឡើយ។ ការលាងលុយខ្មៅ ការលួចលុយ និងការលាក់លុយក្នុងប្រទេសតែងតែបានកើតមានស្ទើរគ្រប់ប្រទេសលើសាកលលោកនេះ ដែលគ្មានប្រទេសណាមួយមានភាពស្អាតស្អំ ល្អឥតខ្ចោះ ឬ មានសុច្ចរិត និងតម្លាភាពបំផុតនោះទេ។ ប្រទេសនីមួយៗតែងតែមានច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធជាច្រើនទៀតក្នុងការគ្រប់គ្រងការផ្ទេរលុយខ្មៅ ការលាងលុយ ការលួចលុយ និងការលាក់លុយដោយខុសច្បាប់។ ប្រទេសកម្ពុជា ក៏មានច្បាប់ទាំងនោះផងដែរ ហើយបានគ្រប់គ្រង និងអនុវត្តវិធានការច្បាប់យ៉ាងច្រើនដើម្បីរក្សាសន្តិសុខជាតិ និងបង្កើតជំនឿទុកចិត្តរបស់អ្នកវិនិយោគិនដែលប្រាថ្នាចង់មករកស៊ីបណ្តាក់ទុននៅកម្ពុជាដោយសុចរិត និងការទទួលខុសត្រូវ។ បញ្ហាលាងលុយ ឬ ការផ្ទេរលុយខុសច្បាប់នេះ រដ្ឋាភិបាល បានអនុវត្តវិធានការច្បាប់ប្រឆាំងអំពើពុករលួយដ៏មានប្រសិទ្ធភាព ហើយថ្មីៗចុងក្រោយនេះ ការបិទល្បែងអនឡាញនៅខេត្តព្រះសីហនុកន្លងទៅដែលត្រូវបានគេចាត់ទុកថាគោលដៅលាងលុយកខ្វក់គឺជាការអនុវត្តវិធានការដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខជាតិ ព្រោះសេដ្ឋកិច្ចប្រទេសកម្ពុជាមិនអាចពឹងពាក់លើល្បែងអនឡាញបានោះទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «ប្រសិនបើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើ់ល្បែងអនឡាញ កម្ពុជានឹងក្លាយជាអ្នករងគ្រោះសម្រាប់សន្តិសុខជាតិរបស់ខ្លួន យើងស្ថិតនៅក្រោមការគំរាមកំហែងនៃក្រុមម៉ាហ្វា ដែលជ្រៀតចូលមកកាន់ប្រទេសរបស់យើងដើម្បីធ្វើសកម្មភាព យើងក៏នឹងក្លាយជាប្រទេសគោលដៅនៃការលាងលុយកខ្វក់តាមរយៈអនឡាញ យើងនឹងបាត់បង់សុវត្ថិភាពនៃអ្នកជំនួញធំៗ អ្នករកស៊ីធំៗដែលជាអ្នកមានលុយមិនហ៊ានចូលមកកម្ពុជាដោយសារខ្លាចក្រុមម៉ាហ្វា»។ លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើបន្ថែមទៀត «យើងសុខចិត្តមិនមានល្បែងអនឡាញ ក៏ប៉ុន្តែ យើងច្បាស់ជានាំមកនូវប្រទេសរបស់យើងប្រកបដោយសុវត្ថិភាព និងសន្តិសុខ ហើយយើងនាំមកនូវអ្នកវិនិយោគដោយសុចរិត និងអ្នកដែលមានលុយមករស់នៅកម្ពុជា ផ្ទុយទៅវិញ ប្រសិនបើមានវត្តមានល្បែងអនឡាញបន្ត កម្ពុជានឹងក្លាយ ជាប្រទេសរងគ្រោះ ហើយរងគ្រោះមុនគេ គឺបញ្ហាសន្តិសុខតែម្ដង ហើយបន្ទាប់ទៅនឹងក្លាយជាគោលដៅនៃការលាងលុយកខ្វក់ ដែលនៅលើពិភពលោកកំពុងមានការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងអំពើភេរវកម្ម ហិរញ្ញប្បទានសម្រាប់ភេវរកម្ម»។ បន្ថែមលើវិធានការដែលបានអនុវត្តកន្លងមក ថ្មីៗនេះ រដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាល់ពីថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២២០២០កន្លងទៅនេះ បានពិនិត្យនិងសម្រេចអនុម័តសេចក្តីព្រាងច្បាប់មួយស្តីពីការប្រឆាំងការសម្អាតលុយទុច្ចរិត ដែលជាគោលបំណងក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា។ ការអនុម័ត និងការដាក់ឱ្យអនុវត្តច្បាប់នេះទៅថ្ងៃមុខ នឹងក្លាយជាឧបករណ៍ច្បាប់គ្រប់ជ្រុងជ្រោយដ៏សំខាន់បំផុត ដើម្បីធានាបាននូវការគ្រប់គ្រងលើការលាងលុយខ្មៅ ការលួចលុយ និងការលាងលាងលុយកខ្វក់នៅកម្ពុជាក្នុងថ្ងៃអនាគត។ វាគ្មានអ្វីកើតមកល្អឥតខ្ចោះតែម្តងនោះទេ ប្រព័ន្ធនៃការដឹកនាំរដ្ឋត្រូវផ្សារភ្ជាប់ជាមួយនឹងការបង្កើតច្បាប់ជាឧបករណ៍គ្រប់គ្រងរដ្ឋ ដែលមានទំនាក់ទំនងទៅសេដ្ឋកិច្ចសង្គម និងការវិវត្តនៃបច្ចេកវិទ្យា ព្រមទាំងទង្វើរបស់មនុស្ស ហើយនឹងការឆ្លងដែនគ្រប់ប្រភេទពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងសម័យទំនើបដែលមិនងាយស្រួលក្នុងការគ្រប់គ្រងឡើយ។ ក្នុងស្មារតីនេះ ប្រទេសកម្ពុជាជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីឈរលើនីតិរដ្ឋជាមូលដ្ឋាន ហើយដែលបញ្ហាសេដ្ឋកិច្ចសង្គមបាននិងកំពុងវិវិត្តរីកចម្រើនស្ទើរគ្រប់វិស័យ ដែលតម្រូវឱ្យមានឧបករណ៍ច្បាប់ដូចខាងលើនេះជាចាំបាច់បំផុត។ បើទោះបី រដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក៏ដោយ ក៏ក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ នាវាកម្ពុជាក្រោមការកាច់ចង្កូតរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានចាត់ទុកជា កោះសន្តិភាពក្នុងសម័យទំនើប ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ីដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង៧%ក្នុងឆ្នាំ២០១៩ ដែលកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក។ ជោគជ័យជាបន្តបន្ទាប់់ ក្នុងការបន្ថយភាពក្រីក្ររបស់ប្រជាជនពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ និងនៅក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៨។ ប្រទេសកម្ពុជា ត្រូវបានគេចាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសសម្រេចបានគោលដៅអភិវឌ្ឍសហវត្សរ៍ ហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកែលម្អសូចនាការកធ្វើដំណើរយ៉ាងស្វាហាប់ឆ្លងកាត់ពីប្រទេសមានចំណូលទាបក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជារួម រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់ មាននីត្យានុកូលភាព ធម្មានុរូបភាពក្នុងការដឹកនាំដោយការទទួលខុសត្រូវចំពោះជាតិ សាសនា និងព្រះមហាក្សត្រ មិនមែនជារដ្ឋាភិបាលចោរាជាធិបតេយ្យដូចការចោទមួលបង្កាច់ បង្ខូចកិតិ្តយរបស់រដ្ឋាភិបាល ក៏ដូចកិត្តិយសរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត ជាម្ចាស់នៃជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។ វាជាអំពើអយុត្តិធម៌ដ៏អាក្រក់បំផុតដែលពួកឧទ្ទាមក្រៅច្បាប់ បានចាត់ទុករដ្ឋាភិបាលមួយកើតចេញពីការបោះឆ្នោតថាជារដ្ឋាភិបាលចោរ ឬការគ្រប់គ្រងបែបចោរាជាធិបតេយ្យ ក្នុងន័យប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជាជនកម្ពុជាទាំងមូលមិនអាចទទួលយកបាន ព្រោះការប្រមាថបែបនេះស្មើនឹងការប្រមាថឆន្ទៈរបស់ប្រជាជនម្ចាស់ឆ្នោតផង និងប្រមាថប្រជាជនកម្ពុជាជាចោរផងដែរ៕ ដោយ៖ ឡុង បូរិតា
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...