Monday, May 4, 2020

តារាសម្តែង ឆុំ វត្តី ចូលរោងការព្រឹកនេះ ប៉ុន្តែមិនរៀបចំទទួលភ្ញៀវកិត្តិយសពេលល្ងាចដូចគម្រោង

(ភ្នំពេញ)៖ ទីបំផុតតារាសម្តែងស្រី ដែលតែងតែលេចមុខក្នុងវិស័យភាពយន្តខ្មែរទាំងរឿងដុំ និងរឿងភាគជាហូរហែរ ឆុំ វត្តី បានសម្រេចបញ្ជប់ភាពនៅលីវហើយ ដោយចូលរោងការនៅព្រឹកនេះ ជាមួយលោក រិទ្ធ ហួរក្សា ជាកូនប្រុសអ្នកកដឹកនាំសម្ដែងលោកទិត្យ ធា រិទ្ធ។ ទោះបីជា ពិធីមង្គលការរៀបចំតាមគម្រោងក្តី​ តែមិនមានការរៀបចំទទួលភ្ញៀវកិត្តិយស ពេលល្ងាចនៅកោះពេជ្រ តាមគម្រោងឡើយ ដោយសារតែកូវីដ១៩។ ជាការកត់សម្គាល់ សម្រាប់ពិធីនៅពេលព្រឹក គេសង្កេតឃើញថា មានមិត្តសិល្បៈរួមអាជីពជាច្រើន បានចូលរួម ប្រកបដោយទឹកមុខសប្បាយរីករាយ ដែលបង្ហាញពីការចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីថ្មោង ឆុំ វត្តី និងលោក រិទ្ធ ហួររក្សា។ ពិធីមង្គលការបស់តួឯកស្រី ក្នុងរឿង «ហ្លួងព្រះស្តេចកន» ឆុំ វត្តី ត្រូវបានរៀបចំឡើងទៅតាមគន្លងប្រពៃណីខ្មែរ ដោយក្នុងនោះទាំងកូនក្រមុំ និងកូនកំលោះ គ្រងឈុតប្រពៃណីយ៉ាងសមសួន មើលទៅពិតជាស័ក្តសមគ្នាតែម្តង។ គួរជម្រាបថា តារាសម្តែង ឆុំ វត្តី ជាមួយលោក រិទ្ធ ហួរក្សា បានស្វែងយល់ចិត្តគ្នាអស់រយៈពេល៣ឆ្នាំមកហើយ មុននឹងសម្រេចដឹកដៃគ្នាចូលរោងការនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះ។ ទន្ទឹមគ្នានេះ ទាំងមិត្តក្នុងសិល្បៈ និងអ្នកគាំទ្រ បានជូនពរគូស្វាមីភរិយាថ្មីថ្មោង ឲ្យមានសុភមង្គលក្នុងគ្រួសារផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...