Monday, May 4, 2020

យន្ដហោះដ្រូនចំនួន ៣០០គ្រឿង បានដាក់បំភ្លឺតម្រៀបគ្នានាកណ្ដាលរាត្រីក្នុងទីក្រុងហ្ស៊ូហៃ ប្រទេសចិនភាគខាងត្បូង ដើម្បីបង្ហាញពីការគោរពដឹងគុណចំពោះក្រុមវេជ្ជសាស្រ្តទាំងអស់

(ចិន)៖ យន្តហោះដ្រូ​ន៣០០គ្រឿងបានដាក់បំភ្លឺបញ្ចេញនូវពន្លឺដ៏តរចះត្រចង់នៅក្នុងទីក្រុងហ្ស៊ូ ហៃខេត្តក្វាងទុង ប្រទេសចិន កាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីជាកិច្ចគោរពដឹងគុណទៅដល់សមាជិកបុគ្គលិកពេទ្យទាំងអស់ ដែលធ្វើការជួរសមរភូមិមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CCTV។ យន្តហោះដ្រូនចំនួន ៣០០ គ្រឿងត្រូវបានហោះហើរពាសពេញផ្ទៃអាកាសនាពេលរាត្រីក្នុងទីតាំងជំរុំ Sumlodol Hengqing នៃទីក្រុងហ្ស៊ូហៃ ដែលមានវត្តមានសមាជិកក្រុមគ្រូពេទ្យប្រមាណជាង ៥៤នាក់ មានត្រូវបានទៅប្រត្តិបត្តិការងារក្នុងខេត្តហ៊ូប៊ៃ ដែលជាខេត្តទទួលរងគ្រោះខ្លាំងបំផុតពីការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យទាំងអស់ ក៏ត្រូវដាក់ឲ្យរស់នៅដាច់ដោយឡែកពីគ្នារង់ចាំសង្កេតអាការៈរោគសញ្ញារយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែមីនារហូតដល់ថ្ងៃទី ៤ ខែមេសាមុននឹងអាចធ្វើការត្រឡប់មកមាតុភូមិរបស់ខ្លួនវិញបាន។ វត្តមានសមាជិកពេទ្យជាង ៣០ នាក់បានមកចូលរួមទស្សនារីករាយជាមួយនឹងការសម្តែងដ៏អស្ចារ្យពីយន្តហោះដ្រូន ដែលវាបានធ្វើឲ្យពួកគេមានអារម្មណ៌រំជើបរំជួលចិត្តជាខ្លាំង ជាពិសេសវាក៏ត្រូវបានភ្ជាប់រួមជាមួយនឹងពាក្យពេចន៌ ដែលបង្ហាញពីការគោរពថ្លែងអំណរគុណយ៉ាងខ្លាំង ពីការខិតខំតស៊ូរបស់ក្រុមការងារពេទ្យទាំងអស់។ លោក ហឺ ចិនឈ័ន ជានាយកផ្នែកលក់នៃក្រុមហ៊ុន DAMODA Intelligent Control Technology Co., Ltd បានឲ្យដឹងថា វត្តមានបុគ្គលិករួមការងារជាច្រើនរបស់លោក គឺអ្នកទីរួមខេត្តហ៊ូប៉ៃ ទើបលោកចង់ឆ្លៀតឱកាសនេះរៀបចំកិច្ចការទាំងនេះឡើង ដើម្បីបង្ហាញពីសេចក្ដីគោរពនិងទឹកចិត្ត ក្នុងការខិតខំតស៊ូរបស់សមាជិកក្រុមការងារពេទ្យគ្រប់រូប តាមរយៈការបង្ហោះយន្តហោះដ្រូនអស់ទាំងនេះ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...