Wednesday, May 2, 2018

ពេជ្រ អាវីហ្សា នៅ​តែ​ប្រកាន់​ជំហរ ថត​ឈុត​ស្រើប​ស្រាល ទោះបី​ជា​​ក្រសួង​វប្បធម៌ ​ធ្លាប់​ដាក់​ពិន័យ​ដល់​អ្នក​សិល្បៈ!

Credited: Khmer Talking

(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី ដែលអ្នកគាំទ្រភាគច្រើន ស្គាល់តាមរយៈការថតចម្រៀងបែបស្រើបស្រាល កញ្ញា ពេជ្រ អាវីហ្សា នៅតែប្រកាន់ជំហរសម្ដែង ឈុតស្រើបស្រាល សិចស៊ី ក្ដៅរោលរាល នៅលើគ្រែជាមួយតួប្រុសដដែល បើទោះបីជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់មានចំណាត់ការ ឬដាក់ពិន័យ ទៅដល់អ្នកសិល្បៈរួមអាជីព ដែលចូលចិត្តបញ្ចេញភាពសិចស៊ីហួសហេតុ រហូតដល់ផ្អាកសកម្មភាព មិនឲ្យបង្ហាញនៅក្នុងខ្សែភាពយន្តក្ដី ក៏តារាស្រីសាច់សខ្ចីដួងនេះ ហាក់មិនភ័យខ្លាច ញញើត សម្ដែង MV ឬភាពយន្តបែបពុះកញ្ជ្រោលដែរ។ តារាស្រីដែលធ្លាប់រង្គោះរង្គើរឿងស្នេហា ក្រោយពីមានជម្លោះហិង្សា បង្កដោយភាគីខាងប្រុស រហូតមានករណីប្ដឹងផ្ដល់ឡើងតុលាការ កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា «ចាសអូន.! ការថតឈុតក្ដៅរោលរាល គឺជាជំនាញ និងចំណង់ចំណូលចិត្ត ដែលខ្ញុំស្រឡាញ់ ជាយូរមកហើយ ជាពិសេសមួយរយៈនេះ បងអែនឌី បានផ្ដល់ឱកាសឲ្យខ្ញុំ សម្ដែងចម្រៀងបែបក្ដៅសាច់ជាច្រើន មានចំនួន៣ ឬ៤បទ ឯណោះ ហើយកាលពីកន្លងមកទស្សនិកជន ដឹងស្រាប់ហើយថា រាល់ MV ខ្ញុំសម្ដែងស្ទើរតែគ្រប់ឈុតឆាក សុទ្ធតែធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្ដៅខ្លួន ព្រឺសម្បុរ គ្រប់ៗគ្នា»។ កញ្ញា ពេជ្រ អាវីហ្សា បន្តទៀតថា «នាពេលខាងមុខនេះ បងអែនឌី នឹងត្រៀមចេញ MV មួយទៀត ដែលជាទស្សនីយភាពថ្មីសន្លាង ពោរពេញទៅដោយភាពស្រើបស្រាល ពោលគឺខ្លាំងជាងបទមុនៗទៀត ដោយតួស្រីនៅក្នុងបន្ទប់ទឹក អាក្រាតកាយ ជាមួយតួប្រុស ស្ទាបបបោសអង្អែលគ្នា ឱបថើបមាត់គ្នា ក្នុងអាងមុជទឹក និយាយទៅព្រឺខ្លួនតែម្ដង»។ សូមបញ្ជាក់ថា តារាសម្ដែងសាច់សខ្ចីដូចបណ្ដូលចេក ចូលចិត្តលេងខ្លួនបែបស៊ីវីល័យ បង្អួតសម្រស់ដល់ប្រុសៗ និងក្រសែភ្នែកមហាជន កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង នៅតែមានកម្រិតខ្ពស់ ក្នុងវិស័យសិល្បៈដដែល បើទោះបីជាកន្លងមក នាងធ្លាប់ពើបប្រទះនូវរឿងរ៉ាវអាស្រូវ ជាមួយនឹងអតីតសង្សារ របស់នាងក្ដី។ សកម្មភាពសិល្បៈ របស់តារាសម្ដែងមុខកូនកាត់ចិនរូបនេះ ហាក់នៅតែមានជាហូរហែ មិនថាតែការថតភាពយន្ត ថតខារ៉ាអូខេ និងសកម្មភាពចូលរួម កម្មវិធីអ្នកសិល្បៈដូចគ្នានោះឡើយ ពោលគឺនាងនៅតែមមាញឹក ស្ទើរតែរកពេលដេកពូនគ្មានដដែល៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...