Tuesday, August 10, 2021

BREAKING: ១សប្តាហ៍ Messi ទទួលបានថ្លៃពលកម្មក្បែរ ៧០ម៉ឺនដុល្លារ ពេលលេងឲ្យក្លិបថ្មី PSG

(ប៉ារីស)៖ Lionel Messi ដែលទើបបានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងឲ្យក្លិបបារាំង Paris Saint-Germain នោះនឹងទទួលបានថ្លៃនឿយហត់ ៥០ម៉ឺនផោន ស្មើនឹង៦៩ម៉ឺនដុល្លារអាមេរិកក្នុង ១សប្តាហ៍ថ្លៃជាងគេនាពេលបច្ចុប្បន្ន បើប្រៀបទាំង ៥លីគកំពូលនៅអឺរ៉ុប។ តាមរយៈសារព័ត៌មាន Daily Mail បានចេញផ្សាយនាល្ងាចថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះថា Messi និងក្រុមគ្រួសារបានកំពុងហោះទៅកាន់ក្រុងប៉ារីស ប្រទេសបារាំង ដើម្បីពិនិត្យសុខភាពជាមួយក្លិបថ្មី PSG នារសៀលនេះ (ម៉ោងនៅអេស្ប៉ាញ) ក្រោយព្រមព្រៀងកិច្ចសន្យារយៈពេល ២ឆ្នាំនៅ Parc des Princes។ មែនទែនទៅ កិច្ចសន្យារបស់ Lionel Messi ត្រូវបានព្រមព្រៀងគ្នា និងធ្វើឡើងតាំងពីថ្ងៃអាទិត្យមកម្ល៉េះ តែទើបតែប្រកាសឲ្យដឹងនាព្រឹកថ្ងៃអង្គារនេះ នេះបើយោងតាមមេធាវីរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនថ្លែងប្រាប់ Daily Mail មុនពេល Messi នាំភរិយា និងកូនៗចាកចេញពីផ្ទះស្ថិតក្នុងទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញមួយនេះ។ លោក Jean-Michel Aulas អភិបាលទីក្រុង Lyon របស់បារាំងធ្លាប់បានថ្លែងប្រាប់ L’Equipe ថា «ការចុះកិច្ចសន្យានាំយកតារាឆ្នើម Lionel Messi មកកាន់ប្រទេសបារាំងនោះ នឹងធ្វើឲ្យ Ligue 1 ល្បីកាន់តែខ្លាំង និងប្រាក់ចំណូលមានការកើនឡើងពីការលក់សិទ្ធិផ្សាយទៅក្រៅប្រទេស និងមានអ្នកទស្សនាកើនឡើងដែរ»។ ជាមួយគ្នានោះដែរ អ្នកគាំទ្ររាប់ពាន់នាក់ ក៏បានទន្ទឹងរង់ចាំជើងហោះហើរឯកជនរបស់ Lionel Messi មកដល់រដ្ឋធានីប៉ារីសផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...