Wednesday, April 8, 2020

ក្រសួងសុខាភិបាល សម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ក្រសួងសម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នៅវេលាម៉ោង ៩៖៣០នាទី ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩។ ក្នុងសេចក្តីជូនព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងបានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា ការសម្រេចធ្វើសន្និសីទសារព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានណែនាំក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...