Tuesday, February 11, 2020

: ក្រសួងសុខាភិបាល៖ បុរសទេសចរតាមកប៉ាល់ជនជាតិហូឡង់ ដែលសង្ស័យមានជំងឺកូរ៉ូណាថ្មីនោះ មិនមានមេរោគកូរ៉ូណាក្នុងខ្លួនឡើយ

(ភ្នំពេញ)៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន ​Fresh News ទទួលបានមុននេះបន្តិចនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បុរសទេសចរតាមកប៉ាល់ជនជាតិហូឡង់ម្នាក់ ដែលគេសង្ស័យថា មានជំងឺកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា គឺពេលនេះលទ្ធផលបានបង្ហាញហើយថា គាត់មិនមានមេរោគកូរ៉ូណាថ្មី នៅក្នុងខ្លួនឡើយ។ ជនជាតិហូឡង់ម្នាក់នេះអាយុ៧០ឆ្នាំ បានចូលមកកម្ពុជាតាមកប៉ាល់ Norwaygian Jade កាលពីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានចាកចេញពីកម្ពុជា នៅយប់មិញនេះទៅកាន់ប្រទេសវៀតណាម។ ជនជាតិហូឡង់ម្នាក់នេះអាយុ៧០ឆ្នាំ បានចូលមកកម្ពុជាតាមកប៉ាល់ កាលពីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានចាកចេញពីកម្ពុជា នៅយប់មិញ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...