Monday, March 9, 2020

មន្ត្រី និងក្រុមគ្រូពេទ្យ២០រូបប្រចាំការ និងហ្វឹកហាត់បន្ថែម ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

(សៀមរាប)៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅរាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យភ្នាក់ងារ បណ្ដាញសារព័ត៌មាន Fresh News ដឹងថា៖ មន្ត្រី ក្រុមគ្រូពេទ្យ និងបុគ្គលិក ចំនួន២០រូប គឺជាអ្នកប្រចាំការ នៅកន្លែងបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លង Covid-19 ដែលដាក់ឱ្យស្ថិតនៅដោយឡែក នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ហើយក្នុងនោះក៏មានមនុស្ស៣នាក់ទៀត ដែលកំពុងស្ថិតនៅដាច់ដោយឡែក ដែលពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងបន្តពិនិត្យ តាមដាន ក្នុងរយៈពេល ១៤ថ្ងៃបន្តផងដែរ។ ក្រៅពីការបំពេញនូវតួនាទី និងភារកិច្ចទទួលខុសត្រូវ គឺមន្ត្រីទាំងនេះ បានធ្វើការហ្វឹកហាត់បន្ថែមទៀតផងដែរ ក្នុងការពង្រឹងសមត្ថភាព ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយវីរុស COVID-19។ ខាងក្រោមជារូបភាពហ្វឹកហាត់បន្ថែមរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...