Tuesday, March 17, 2020

ចិន៖ ថ្ងៃចន្ទម្សិលមិញអ្នកឆ្លង COVID-19 មានត្រឹមតែ ២១នាក់ និងស្លាប់១៣នាក់ ខណៈអ្នកជាសះស្បើយវិញមានដល់៩៣០នាក់ឯណោះ

(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ បានចេញមកហើយ ដោយមានចំនួនរហូតដល់៩៣០នាក់បន្ថែមទៀតនៅទូទាំងចិនដីគោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។ នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៨៨១ករណីនៅទូទាំងចិនដីគោក មានសរុប៦៨,៦៧៩នាក់បានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺសរុប ៣,២២៦នាក់បានស្លាប់។ តាមរយៈតួលេខនេះយើងអាចគណនាបានថា នៅថ្ងៃចន្ទ ទី១៦ ខែមីនា ម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ២១នាក់ និងស្លាប់១៣នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង។ ជាការកត់សម្គាល់អត្រាអ្នកឆ្លង COVID-19 និងអ្នកស្លាប់នៅទូទាំងប្រទេសចិន មានការថមថយច្រើនខ្លាំង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយ សម្រាប់ការរាំងខ្ទប់ការឆ្លង COVID-19 ទាំងស្រុងតែម្តងនៅក្នុងប្រទេសចិន។ កាលពីពាក់កណ្តាលសប្តាហ៍នេះចិនបានប្រកាសថា ការព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ បានក្លាយជារឿងសំខាន់ចាប់ពីពេលនេះទៅ ហើយឥឡូវចិនកំពុងតែបារម្ភខ្លាំងពីករណីឆ្លង ដែលនាំចូលពីក្រៅប្រទេសវិញ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...