Monday, July 12, 2021

ចិនថាទើបបណ្តេញនាវាចម្បាំងអាមេរិកមួយគ្រឿង ចេញពីដែនទឹកក្បែរប្រជុំកោះសមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ កងទ័ពចិនបានអះអាងថា ខ្លួនទើបតែបានបណ្តេញនាវាចម្បាំង មួយគ្រឿងរបស់សហរដ្ឋអាមេរិក ឲ្យចាកចេញពីតំបន់ដែនទឹកនៅក្បែរប្រជុំកោះ ផារ៉ាសែល (Paracel Islands) នៃតំបន់សមុទ្រចិនខាងត្បូង ដោយបានចាត់ទុកថា ទង្វើអាមេរិកបែបនោះគឺខុសច្បាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។ នាវាចម្បាំងអាមេរិក ដែលត្រូវបានចិនអះអាងថា បានបំពានចូលទៅកាន់ដែនទឹកក្បែរប្រជុំកោះ ផារ៉ាសែល នោះគឺមានឈ្មោះថា យូអ៊ែសអ៊ែស ប៊ែនហ្វូលដ៍ (USS Benfold)។ ក្រោយការបណ្តេញចេញទៅវិញ ទីបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នាវាចម្បាំង USS Benfold បានរំលោភដែនអធិបតេយ្យរបស់ចិន និងបង្កអសន្តិសុខ នៅតំបន់សមុទ្រចិនខាងត្បូង»។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ PLA ដដែលបានសង្កត់ធ្ងន់ទៀតថា «ប្រទេសចិនអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្កហេតុរបៀបៗនេះ»។ យ៉ាងណាក៏ដោយ យោធាអាមេរិកមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះសេចក្តីថ្លែងការណ៍ពីសំណាក់យោធាចិននេះឡើយ។ ដោយឡែកកាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ( Antony Blinken) បានថ្លែងថា សេរីភាពនៃការធ្វើនាវាចរណ៍លើដែនសមុទ្រ ត្រូវតែមានការធានាឲ្យបាន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងអស់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...