Wednesday, June 2, 2021

បទអត្ថាធិប្បាយ៖ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ «លេងល្បែងនយោបាយ» ក្នុងពេលឆាប់ៗដើម្បីសហការយ៉ាងសកម្មជាមួយ ការស៊ើបអង្កេតអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩

(ប៉េកាំង)៖ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ បានបិទបញ្ចប់កាលពីថ្ងៃទី១ ខែមិថុនា ។ ក្នុងអំឡុងពេលមហាសន្និបាតលើកនេះ អ្នកនយោបាយអាមេរិកមួយចំនួនបានឃោសនាបំប៉ោងម្តងទៀត នូវបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដោយទាមទារឱ្យប្រទេសចិនសហការជាមួយការស៊ើបអង្កេតអន្តរជាតិ ដែលប៉ុនប៉ងទម្លាក់កំហុសទៅលើប្រទេសចិនម្តងទៀត។ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំ អាមេរិកមិនអើពើនឹងការពិតនៃភាពបរាជ័យ ក្នុងការបង្ការនិងគ្រង់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងចំណុចមន្ទិលសង្ស័យជាច្រើន ក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ បច្ចុប្បន្នបែរជា «ដាស់តឿន» ឱ្យប្រទេសចិនដែលបានអញ្ជើញអង្គការសុខភាពពិភពលោក ឱ្យទៅធ្វើការសិក្សាស្រាវជ្រាវអំពីការតាមដានរក ប្រភពដើមនៃវីរុសកូវីដ ១៩ ទទួលការស៊ើបអង្កេតអន្តរជាតិ។ តើនេះជាហេតុផលពីណាមក? នាពេលបច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ នៅប្រទេសចិនដែលដឹកនាំដោយ អង្គការសុខភាពពិភពលោក បានបញ្ចប់រួចរាល់ហើយ។ ក្រុមស៊ើបអង្កេតរួមរវាងអង្គការសុខភាពពិភពលោក និងប្រទេសចិន បានចេញរបាយការណ៍នៅចុងខែមីនា ឆ្នាំនេះ ដោយបញ្ជាក់ថា វីរុសកូវីដ១៩ គ្មានលទ្ធភាពត្រូវចម្លងទៅមនុស្សជាតិ តាមរយៈបន្ទប់ពិសោធន៍នោះទេ។ អ្នកនយោបាយអាមរិកមួយចំនួន បានលាបពណ៌ទៅលើប្រទេសចិនម្តងហើយម្តងទៀត ប៉ុន្តែពួកគេបែរជាធ្វើគធ្វើថ្លង់ចំពោះសំណូមពរ ឱ្យធ្វើការស៊ើបអង្កេតដ៏សមហេតុផល ដែលលើកឡើងដោយមជ្ឈដ្ឋានខាងក្រៅ។ តើពួកគេខ្លាចអ្វី? លោក Tom Fowdy អ្នកវិភាគចំពោះទំនាក់ទំនងផែ្នកនយោបាយ និងអន្តរជាតិរបស់ប្រទេសអង់គ្លេស បានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះ ដោយចង្អុលបង្ហាញថា កាលពីឆ្នាំ ១៩៤២ អាមេរិកក៏បានចាប់ផ្តើមអនុវត្តគម្រោងអំពីសង្គ្រាមជីវសាស្ត្រ ក្រោមការដឹកនាំរបស់លោក Franklin Delano Roosevelt ប្រធានាធិបតីអាមេរិកកាលនោះ។ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ ១៩ អស់រយៈពេលជាងមួយឆ្នាំ អាមេរិកនៅតែឃោសនាបំប៉ោងពីពាក្យសំដីដែលថា វីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍ដដែល។ គំនិតផ្តួចផ្តើមរបស់ពួកគេយោងទៅលើការព្យាករនៃការពិតបែបនេះ ពោលគឺ អាមេរិកខ្លួនឯងបានធ្វើការវិនិយោគ និងប្រើប្រាស់យ៉ាងច្រើនសន្ធឹកចំពោះសង្គ្រាមជីវសាស្ត្រ។ តាមពិតទៅ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំ រឿងដែលអាមេរិកត្រូវពន្យល់យ៉ាងច្បាស់ ទៅកាន់សហគមន៍អន្តរជាតិ មានច្រើនលើក។ ក្រៅពីចំណុចមន្ទិលសង្ស័យជាច្រើន ក្នុងបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick អាមេរិកក៏មិនបានប្រកាសជាសាធារណៈ ចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រសម្ងាត់ជាង ២០០ កន្លែង ដែលពាសពេញនៅទូទាំងពិភពលោក ព្រមទាំងបានរក្សាភាពស្ងៀមស្ងាត់ចំពោះមុខងារ ការប្រើប្រាស់និងកត្តាសុវត្ថិភាពជាដើម នៃបន្ទប់ពិសោធន៍ទាំងនេះ។ បើយោងតាមការផ្សយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ទីតាំងដែលមានបន្ទប់ពិសោធន៍ជីវសាស្ត្រមួយចំនួន ធ្លាប់លេចចេញជំងឺឆ្លងដ៏គ្រោះថ្នាក់ក្នុងទ្រង់ទ្រាយធំ។ លើសពីនេះទៅទៀត តើ «ករណីឆ្លងជំងឺកូវីដ១៩ ដំបូងបង្អស់» របស់អាមេរិកបានលេចចេញនៅពេលណា គិតរហូតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។ «វិបត្តិនៃការរីករាសដាលនៃជំងឺកូវីដ១៩ បានអូសបន្លាយអស់រយៈពេល១៧ខែ ហើយពិភពលោកនៅតែស្ថិតក្នុងភាពគ្រោះថ្នាក់ដដែល»។ នេះជាការព្រមានដែលលោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក បានចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះ។ សូមទូន្មានដល់អ្នកនយោបាយអាមេរិកមួយចំនួន ឱ្យបញ្ឈប់ «លេងល្បែងនយោបាយ» ក្នុងពេលឆាប់ៗ ហើយធ្វើដូចប្រទេសចិនអ៊ីញ្ចឹង ដែលអញ្ជើញអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីការតាមដានរក ប្រភពដើមនៃវីរុសកូវីដ ១៩ ក្នុងន័យរួមវិភាគទានមួយចំនួនដល់ ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង នៅទូទាំងពិភពលោក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...