Wednesday, February 5, 2020

ប្រធានសភាតំណាងរាស្រ្តអាមេរិកហែកក្រដាសសុន្ទរកថាលោក ត្រាំ ចោល ក្រោយលោកមិនព្រមចាប់ដៃជាមួយ (Video inside)

(វ៉ាស៊ីនតោន)៖ កំឡុងការថ្លែងសារនៅវិមានសភាអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ភាពតានតឹងរវាង ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយលោក ត្រាំ មិនព្រមចាប់ដៃលោកស្រី Pelosi ហើយលោកស្រី Pelosi បានហែកសន្លឹកកូពីសុន្ទរកថារបស់ លោក ត្រាំ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ វត្តមានលោក ត្រាំ នៅវិមាន Capitol Hill នាយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺជាការជួបមុខគ្នាលើកដំបូងជាមួយលោកស្រី Nancy Pelosi គិត ចាប់តាំងពីលោកស្រីបានងើបដើរចេញពីកិច្ចប្រជុំជាមួយលោក ត្រាំ នៅឯសេតវិមាន កាលពី៤ខែមុន។ នៅពេលលោកហុចសន្លឹកកូពីនៃ សុន្ទរកថា របស់ខ្លួនទៅឲ្យលោកស្រី Pelosi លោកស្រីបានឈោងដៃ ដើម្បីចង់ចាប់ស្វាគមន៍លោក ត្រាំ ប៉ុន្តែលោកមិនចាប់ឡើយ។ ជាងមួយម៉ោងក្រោយមក បន្ទាប់ពីលោក ត្រាំ បញ្ចប់ការថ្លែងសារ លោកស្រី Pelosi បានងើបឈរហើយហែកសុន្ទរកថាប៉ុន្មានសន្លឹកនោះ ចោល។ គួរជម្រាបថា ការថ្លែងសារនៅអាមេរិករបស់លោក ត្រាំ នេះទៀតសោត គឺធ្វើឡើងមុនពេលលោក នឹងត្រូវព្រឹទ្ធសភាអាមេរិកបោះឆ្នោតសម្រេចជោគវាសនា នៃតំណែងប្រធានាធិបតីរបស់លោក នាវេលា ម៉ោង០៤៖០០នាទីរសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បន្ទាប់ពីនិតិវិធីស៊ើបអង្កេតដើម្បីទម្លាក់លោក ត្រាំ ត្រូវបាន ចាប់ផ្តើមឡើងដោយសភាតំណាងរាស្រ្តអាមេរិក ដែលបានចោទប្រកាន់លោក ពីបទរំលោភអំណាច និងបង្កការរាំងស្ទះដល់កិច្ច ស៊ើបអង្កេតរបស់សភាអាមេរិក។ យ៉ាងណាមិញ លោក ត្រាំ ត្រូវគេរំពឹងថា នឹងមិនត្រូវព្រឹទ្ធសភាអាមេរិកបោះឆ្នោតគាំទ្រឲ្យដកតំណែង រូបលោកឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...